កីឡាជាតិ
ជាតិ
Hun Sen Cup៖ សរុប​ទាំងពីរ​ជើង ភ្នំពេញ​ក្រោ​ន​ឈ្នះ​កំពង់ចាម ២៤-០ ព្រះខ័ន​រាជ​ឈ្នះ​ត្បូងឃ្មុំ ៧-១
11, Jul 2019 , 5:33 pm        
រូបភាព
ជំនួបរវាងភ្នំពេញក្រោន និងកំពង់ចាម (ឆ្វេង) និង ព្រះខ័នរាជស្វាយ​រៀង និង​ត្បូងឃ្មុំ។ ប្រភពរូបថត ភ្នំពេញក្រោន និង​ CNCC
ជំនួបរវាងភ្នំពេញក្រោន និងកំពង់ចាម (ឆ្វេង) និង ព្រះខ័នរាជស្វាយ​រៀង និង​ត្បូងឃ្មុំ។ ប្រភពរូបថត ភ្នំពេញក្រោន និង​ CNCC
ដោយ:
ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​បន្ទាប់ពី​បឹងកេត​និង​អង្គ​រថា​យ​ហ្គឺ​រ ដែល​បានឈ្នះ​កៅអី​ឡើងទៅ​វគ្គ​បន្ត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​១៨​ក្រុម​ចុងក្រោយ​។ ក្នុងនោះ​ភ្នំពេញ​ក្រោ​ន​បាន​លត់​កំពង់ចាម​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ២៤-0 ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ត្បូងឃ្មុំ​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៧-១​។



អត្ថបទទាក់ទង


​នា​ជំនួប​ជើង​ទី​២​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ គ្រាប់​បាល់​១០​គ្រាប់​បានកើត​ឡើង​សម្រាប់​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​កីឡាករ វ៉ា សុខ​ថន សម្រេចបាន​៤​គ្រាប់​, ម៉ៅ ពិសិដ្ឋ ២​គ្រាប់ និង​រួមចំណែក​ម្នាក់​មួយគ្រា​ប់​ពី ប្រាក់ ធី​វ៉ា​, សុខ បញ្ញា​, យ៉ើ មូស្លីម និង យ៉ើ សា​ហ្វី​។ លទ្ធផល ១០-០ នៅ​តង់​ទី​១​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ភ្នំពេញ​ក្រោ​ន​នោះទេ ដោយ​កីឡាករ សេត រ៉​ហ្សា​ក់ និង លឹម  វិសុទ្ធ សម្រេចបាន​ម្នាក់​១​គ្រាប់ និង វ៉ា សុខ​ថន បន្ថែម​ពីរ​គ្រាប់  ដើម្បី​នាំ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ២៤-០​។

​សម្រាប់​ការប្រកួត​ជើង​ទី​២ កីឡាករ វ៉ា សុខ​ថន សម្រេចបាន​៥​គ្រាប់​ម្នាក់ឯង ដែល​អាចជួយ​ឲ្យ​រូបគេ​មាន​រំពឹង​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​ស្បែកជើង​មាស​នៅ​រដូវ​កាល​នេះ​។

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន AEU Sport Park ជ័យជម្នះ ៣-១ នៅ​ជើង​ទី​២ វា​គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងទៅ​វគ្គ​១/៤​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៧-១ លើ​ខេត្ត​ត្បូងឃ្មុំ​៕  


Tag:
 Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com