អត្ថបទ៖ ស៊ីធី
មានរឿង ៣ ដែលអ្នកគាំទ្រគួរតែទស្សនាការប្រកួតនៅសង្វៀន ONE: MASTERS OF DESTINY នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩ នាទីលាន Axiata Arena ក្នុងក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
៣រឿងដែលសំខាន់នោះ គឺ ទី១ Giorgio Petrosyan ត្រូវជួប Petchmorakot Petchyindee Academy ជាថ្មី ក្នុងវគ្គ៨នាក់ចុងក្រោយដើម្បីឆ្ពោះទៅដណ្ដើមទឹកប្រាក់១ លានដុល្លារពីកម្មវិធី ONE Featherweight Kickboxing World Grand Prix, ទី២ ស្រីស្អាតម្ចាស់ខ្សែក្រវាត់ពិភពលោក Angela Lee ត្រឡប់មកការពារខ្សែក្រវាត់ទល់នឹងជើងខ្លាំង Michelle Nicolini និង ទី៣ កីឡាការិនីជើងខ្លាំងសញ្ជាតិហ្វីលីពីន Jomary Torres ដែលឈ្នះ៣លើកជាប់គ្នា ត្រូវជួបតតាំងកីឡាការិនីម្ចាស់ផ្ទះ Jihin Radzuan។
១- ជំនួបជាថ្មី រវាង Giorgio Petrosyan និង Petchmorakot Petchyindee Academy
នេះជាគូប្រកួតដ៏ជក់ចិត្តរវាងជើងខ្លាំងទាំងពីរក្នុងកម្មវិធី ONE Featherweight Kickboxing World Grand Prix។ ការជួបជាថ្មីនេះបន្ទាប់ពីមានការប្រទាញប្រទង់កាលប្រកួតលើកទី១ និង មិនច្បាស់លាស់ថាអ្នកណាជាអ្នកឈ្នះ។ Petrosyan ថ្លែងថា ៖«យើងទាំងអស់គ្នាបានស្គាល់ Petchmorrakot យើងដឹងថាគេជាកីឡាករដ៏អស្ចារ្យ។ គេជាគូប្រជែងដែលលំបាកប្រឈមបំផុត។ យ៉ាងណាក្ដី គេមានចំណុចខ្លាំង និង ចំណុចខ្សោយ។ នេះជាអ្វីដែលយើងបានដឹងច្បាស់ ខ្ញុំមិនចង់លម្អិតច្រើនពេកទេអំពីចំណុចខ្លាំង»។ កីឡាករដែលមានរហស្សនាមថា «The Doctor» បានបង្ហើបថានេះជាការប្រកួតដ៏តឹងតែង ប៉ុន្តែ គេនឹងរៀបចំខ្លួនឲ្យល្អបំផុតតាមតែអាចធ្វើទៅបាន និង កំណត់ឲ្យដឹងឈ្នះចាញ់ មិនដូចការប្រកួតលើកទី១ទេ។ ទោះជា Petchmorakot ខកចិត្តដែលឃើញរូបគេឈ្នះកាលនៅសង្វៀន ONE: ENTER THE DRAGON ប៉ុន្តែរូបគេនឹងឡើងសង្វៀនជាថ្មីដើម្បីបន្តភាពសប្បាយរីករាយ។ នេះជាការប្រកួតដ៏ធំដែល អ្នកគាំទ្រទាំងឡាយ មិនអាចខកខានក្នុងការតាមដានការប្រកួតនេះឡើយ។
រីឯវីរបុរសរបស់ថៃ Petchmorakot បានថ្លែងថា ៖«ខណៈខ្ញុំនៅជាលោកសង្ឃនៅឡើយ ហើយខ្ញុំបានលឺថាមានការប្រកួតឡើងវិញ ខ្ញុំក៏សប្បាយចិត្ត។ ខ្ញុំមានទំនុកចិត្តថានឹងឈ្នះការប្រកួតនេះ។ ខ្ញុំនឹងធ្វើឲ្យប្រកួតឲ្យល្អប្រសើរពេលជួបគ្នាជាថ្មី។ ខ្ញុំចង់បានការឈ្នះឲ្យច្បាស់លាស់ មិនដូចពីមុន»។ Petchmorakot សង្កត់ធ្ងន់ថា Petrosyan ជាកីឡាករដ៏អស្ចារ្យក្នុងប្រវត្តិ kickboxing ដូច្នេះអ្នកទាំងពីរច្បាស់ជាអង្រួនបេះដូងអ្នកគាំទ្រឲ្យពុះកញ្ជ្រោលតាមរយៈការប្រកួតនៅលើសង្វៀន។
២-ស្រីស្អាតម្ចាស់ខ្សែក្រវាត់ពិភពលោក Angela Lee ត្រឡប់មកការពារខ្សែក្រវាត់ទល់នឹងជើងខ្លាំង Michelle Nicolini
កីឡាការិនីគុនចម្រុះ Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Champion ឡើងមកការពារក្រវាត់របស់ខ្លួននៅសង្វៀន ONE: MASTERS OF DESTINY ថ្ងៃទី១២ កក្កដាដែរ ។ កីឡាការិនីមកពីសិង្ហបុរីវ័យ ២២ ឆ្នាំរូបនេះប្រឈមនឹងកីឡាការិនីសញ្ជាតិប្រេស៊ីល Michelle Nicolini ដែលជាជើងឯកជីជិតស៊ូកម្រិតពិភពលោកជាច្រើនសម័យ (Jiu-Jitsu World Champion) ។ ក្នុងនាមម្ចាស់ខ្សែក្រវាត់ខ្មៅជីជិតស៊ូ Lee មានទំនុកចិត្តធ្វើឲ្យ Michelle លំបាកគ្រប់ពេលទោះប្រកួតក្នុងជំហរឈរ និង វ៉ៃជំហរដេកក្ដី ដើម្បីការពារតំណែងខ្សែក្រវាត់លំដាប់ពិភពលោករបស់ខ្លួន។ នេះជាគូប្រកួតគួរឲ្យចង់តាមដាន និង ដាក់សំណួរថា Lee អាចយកឈ្នះ Nicolini ដោយវិធីណាដើម្បីការពារខ្សែក្រវាត់ បន្ទាប់ពី រងបរាជ័យទល់នឹង Xiong Jing Nan ម្ចាស់ជើងឯក ONE Strawweight World Champion កាលខែ មីនា កន្លងទៅ? យ៉ាងណាក្ដី Lee បង្ហើបអំពីការតាំងចិត្តបែបនេះ៖«ខ្ញុំសប្បាយចិត្តខ្លាំង បន្ទាប់ពីសម្រាកតាំងពីខែ មីនាមក។ ហើយខ្ញុំនៅតែបន្តសកម្មភាពហ្វឹកហាត់របស់ខ្ញុំ ដោយមិនគិតអំពីបរាជ័យកាលនៅជប៉ុនឡើយ។ ខ្ញុំទន្ទឹងរង់ចាំដើម្បីការពារខ្សែក្រវាត់ ពិភពលោករបស់ខ្ញុំ មុនពេលចប់ឆ្នាំ ២០១៩ ទោះប្រឈមមុខអ្នកណាក៏បាន»។
៣- Jomary Torres ដែលឈ្នះ៣លើកជាប់គ្នា ត្រូវជួបជើងខ្លាំង Jihin Radzuan
រយៈពេលពីរបីឆ្នាំចុងក្រោយនេះកីឡាការិនីជើងខ្លាំងសញ្ជាតិហ្វីលីពីន Jomary Torres ឬ ហៅក្រៅថា «The Zamboanginian Fighter» ត្រូវបានគេកត់សម្គាល់ថាជាកីឡាការិនីគុនចម្រុះលេចធ្លោ និង ទទួលភាពជោគជ័យម្នាក់ក្នុងប្រភេទទម្ងន់ Atomweight លើសង្វៀន ONE Championship។ កីឡាការិនីរូបនេះ ធ្វើបានល្អខ្លាំងណាស់ដោយឈ្នះ ៣ លើកជាប់គ្នាក្រោយឈ្នះកីឡាការិនីថៃ Rika Ishige, ឈ្នះជើងខ្លាំងឥណ្ឌូណេស៊ី Nita Dea, និង April Osenio។ Jomary ត្រូវតតាំងនឹងជើងខ្លាំងម្ចាស់ផ្ទះ Jihin Radzuan ឬ ហៅ «Shadow Cat » ក្នុងការប្រកួតគុនចម្រុះនៅសង្វៀន ONE: MASTERS OF DESTINY។ Jomary មានភាពជឿជាក់ដើម្បីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Jihin Radzuan ហើយគេនឹងប្រើជំនាញដែលគ្រូបង្វឹកបានផ្ដល់ក្នុងគោលដៅទទួលជ័យជម្នះ ខាង។ នេះជាគូប្រកួតដែលមិនអាចខកខានក្នុងការតាមដានបាន ក្នុងចំណោមគូប្រកួតខ្លាំងៗនានានៅសង្វៀន ONE: MASTERS OF DESTINY។
នេះជាគូប្រកួតខ្លាំងៗ ច្រើនទៀតនៅសង្វៀន ONE: MASTERS OF DESTINY៖