ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខរដ្ឋាភិបាល៖ EBA ក្លាយជាស្រមោលទៅហើយ
12, Jul 2019 , 12:11 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ (រូបពី AKP)
សម្តេចនាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ (រូបពី AKP)
ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពីដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុប និងការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមួយចំនួនក្នុងសហភាពអឺរ៉ុប។



លោក ផៃ ស៊ីផាន អ្នកនាំពាករដ្ឋាភិបាល បានស្រង់សម្តីរបស់សម្តេចនាយករដ្ឋមន្រ្តី ទៅសរសេរលើគណនីហ្វេសប៊ុកថា អ្វីដែលខាងសហភាពអឺរ៉ុប លើកឡើង គឺពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះ «ឯបញ្ហា EBA បានក្លាយជាស្រមោលទៅហើយ»។

សម្តេចនាយករដ្ឋមន្រ្តី ទំនងជាចង់មានន័យថា EBA លែងសូវសំខាន់ហើយ ទើបបានជាគេ មិនផ្តោតអារម្មណ៍ ដូចបញ្ហាពាណិជ្ជកម្ម។ លោក ផៃ ស៊ីផាន សរសេរពីប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ដូច្នេះថា៖«កិច្ចសហការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រជាជាតិដែលជាសមាជិកសហភាពអឺរ៉ុប គឺជាមូលដ្ឋានគ្រឹះ និងទិសដៅ នៃពាណិជ្ជកម្មកម្ពុជា»៕

Tag:
 ហ៊ុន សែន​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com