អត្ថបទពាណិជ្ជកម្ម
Bentley រៀបចំ​ខួប​គម្រប់ ១០០​ឆ្នាំ​របស់ខ្លួន​នៅ​កម្ពុជា​
12, Jul 2019 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ផលិត​ឡាន​ដ៏​ប្រណិត​របស់​អង់គ្លេស និង​មានឈ្មោះ​ល្បីល្បាញ​ពេញ​ពិភពលោក គឺ​រថយន្ត Bentley បានរៀបចំ​ពិធី​ជួបជុំ​មួយ កាលពី​ថ្ងៃទី​១០ ខែកក្កដា ក៏ដូចជា​អបអរ​ខួប​គម្រប់​១០០​ឆ្នាំ របស់ខ្លួន​នៅ​កម្ពុជា​។ ការរៀប​ចំនេះ បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​តាំង​បង្ហាញ​រថយន្ត Bentley នៅលើ​មហាវិថី សម្តេច​មុន្នី​រ៉េត សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស ក៏ដូចជា​អតិថិជន​របស់ Bentley ផ្ទាល់​តែម្តង​។
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត Bentley ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩១៩ និង​ជា​ក្រុមហ៊ុន​ស​ម្ព័​ន​របស់ Volkswagen Group ហើយក៏​ត្រូវបាន​នាំ​ចូលមក​កម្ពុជា ដោយ​ក្រុមហ៊ុន HGB Group ៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 HGB
© រក្សាសិទ្ធិដោយ thmeythmey.com