អត្ថបទពាណិជ្ជកម្ម
សិស្ស និស្សិត​ច្រើនជាង​៨០០​នាក់ បាន​ចូលរួម​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី
12, Jul 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា កម្មវិធី​ពិរ​ព័​ណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី បាន​នាំ​ស្ថាប័ន​អប់រំ​ប្រមាណ​៤៤ មកពី​ប្រទេស​អូស្ត្រាលី មកកាន់​ប្រទេស​កម្ពុជា​។ កម្មវិធី​បាន​ប្រព្រឹត្តឡើង នៅ​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ដើម្បី​ផ្តល់​ការប្រឹក្សា​ផ្ទាល់ និង​បង្ហាញ​ជម្រើស​សិក្សា​នានា នៅ​ប្រទេស​អូស្ត្រាលី ទៅកាន់ សិស្ស និស្សិត​កម្ពុជា ក៏ដូចជា​មាតាបិតា​របស់​ពួកគេ​ផងដែរ​។​
 
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស នូ​វែ​ល​សេ​ឡង់ កាណាដា និង​អាមេរិក ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស ជុំវិញ​ពិភពលោក​។ 


 
​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ជាច្រើន​ទសវត្ស​មកហើយ ដែល​ប្រទេស​អូស្ត្រាលី ជា​ទិសដៅ​សិក្សា​មួយ ដែលមាន​ប្រជាប្រិយភាព​សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​ជ្រើសរើស ទៅ​បំពេញ​ក្តី​ស្រមៃ​ការសិក្សា និង​ត្រួស​ត្រាយផ្លូវ ឆ្ពោះទៅរក​អាជីព​ដែល​ពួកគេ​ប្រាថ្នា នៅពេល​ពួកគេ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ប្រទេស​អូស្ត្រាលី ផ្តល់​ឲ្យ​សិស្ស និស្សិត នូវ​ការអប់រំ​ប្រកបដោយ​ស្តង់ដារ​ពិភពលោក គ្រប់​កម្រិត និង​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​»​។  


​បាន​មាន​
 
​ក្នុង​ពិធី​បើកសម្ពោធ​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នេះ 
 
​លោកស្រី Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​សិស្ស និស្សិត​ខ្មែរ មានបំណង​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ពីព្រោះ ពួកគេ​បានដឹង និង​ជឿជាក់​លើ​គុណភាព ដែល​ពួកយើង​បានផ្តល់​ឲ្យ ដែលមាន​ស្តង់ដារ​លំដាប់​ពិភពលោក​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ គុណភាព​សិក្សា​នេះ ត្រូវបាន​ផ្តល់​ឲ្យ​ជាមួយ នឹង​ទីក្រុង​ដែលមាន​ភាពសម្បូរ​បែប ទីតាំង​ដែលមាន​ទេសភាព​គួរ​ឲ្យ​ទស្សនា និង​វប្បធម៌​ចម្រុះ ជាច្រើន​សណ្ឋាន​»​។ 


 
​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី ជា​វេទិកា​ការសិក្សា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ នៅ​ប្រទេស​កម្ពុជា ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ជាច្រើន និង​មាន​សិស្ស​និស្សិត និង​អាណាព្យាបាល ច្រើនជាង​៨០០  នាក់ បានមក​ជួបពិភាក្សា​ផ្ទាល់ ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី ដើម្បី​ស្វែងយល់​ព័ត៌មាន​ពី​ជម្រើស​សិក្សា​គ្រប់​កម្រិត ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ព័ត៌មាន​ពី​អាហារូបករណ៍ ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។ ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ​។​


 
​ការអប់រំ​របស់​ប្រទេស​អូស្ត្រាលី មិន​ធ្លាប់មាន​សក្តានុពល​នៅ​ប្រទេស​កម្ពុជា​ខ្លាំង​យ៉ាងនេះ ពីមុនមក​នោះទេ ប៉ុន្តែ​ប្រទេស​អូស្ត្រាលី នៅតែ​ជា​ទិសដៅ​សម្រាប់​បន្ត​ការសិក្សា ដ៏​មាន ប្រជាប្រិយភាព របស់​សិស្ស និស្សិត​ខ្មែរ​។ នេះ​ជា​ប្រសាសន៍​របស់លោក​ស្រី​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ក​ម្ព​ជា​។ ក្នុង​កំឡុង​ឆ្នាំ​ហិរញ្ញវត្ថុ ២០១៧-២០១៨ ទិដ្ឋាការ​សិស្ស និស្សិត​ចំនួន ៤២២,៩៥៩​នាក់ បានផ្តល់​ជូន​ឲ្យ​សិស្ស និស្សិត​កម្ពុជា ដោយ​ក្រសួងមហាផ្ទៃ​ប្រចាំ​ស្ថានទូត​អូស្ត្រាលី ច្រើនជាង ១១.៣ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​


 
«​ខ្ញុំ​ពិតជា​មាន​សេចក្តី​សប្បាយរីករាយ​ណាស់ ដែល​បានមក​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​ក្នុងថ្ងៃនេះ​។ ខ្ញុំ​បាន​ជួប​ជាមួយ​អ្នកតំណាង​សាកលវិទ្យាល័យ និង​ស្ថាប័ន​អប់រំ មកពី​ប្រទេស​អូស្ត្រាលី​ជាច្រើន និង​បានទទួល​នូវ​ការប្រឹក្សា​យ៉ាង​ក្បោះក្បាយ​ទៅលើ​ចម្ងល់​របស់ខ្ញុំ​ទៀតផង​»​។ នេះ​ជាស​ម្តី​របស់​សិស្ស​ម្នាក់ ដែល​មកពី​សាលា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។​


 
​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សំរាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី​តេស្ត IELTS និង​បានដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង ប្រព័ន្ធ​តេស្ត IELTS តាម​កុំព្យូទ័រ ដល់​សិស្ស និស្សិត ដែលមាន​ចង់​សាកល្បង​ផងដែរ​។​


 
​ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន អាច​ជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer-delivered IELTS)​។ តេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័​នេះ ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល ដែល​ធ្វើ​ឲ្យ​តម្រូវការ​តេស្ត IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើ​ឲ្យ​បេក្ខជន​ប្រលង មាន​សមត្ថភាព​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា ដែល​កំពុង​រីកចម្រើន​។  ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយគត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ IDP មាន​ក្តីរំភើប​រីករាយ ដែល​អាច​ផ្តល់​បទពិសោធ​ថ្មី​នេះ ដល់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​បំណង ប្រលង​តេស្ត IELTS សម្រាប់​ការសិក្សា ការងារ និង​ចំណាកស្រុក​។​
 
​នៅ​ប្រទេស​កម្ពុជា សិស្ស និស្សិត និង​អាណាព្យាបាល អាច​ស្វែងរក​ការិយាល័យ​ផ្តល់ ព័ត៌មាន​ទៅ​សិក្សា​នៅ​បរទេស របស់​ស្ថាប័ន IDP នៅ​គ្រប់​សាខា នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល ដែល​ហៅ​កាត់​ថា ACE នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប ដើម្បី​ទទួលបាន​ការប្រឹក្សា​ដោយ​ឥតគិតថ្លៃ​។   
 
​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 023 222 325
 
​គេហទំព័រ​ហ្វេ​ស​បុក​៖ https://www.facebook.com/cambodia.idp/
​វេ​ប​សាយ​៖ https://www.idp.com/cambodia/
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com