សៀមរាប៖ វគ្គចុងក្រោយនៃគម្រោងទីលានបាល់ទាត់១០០ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា” បានធ្វើឡើងក្នុងថ្ងៃទី១៣ កក្កដា នៅខេត្តសៀមរាបដោយនាំមកនូវភាពជោគជ័យក្នុងការបំពាក់សម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សាចំនួន១០០សាលាទូទាំងប្រទេសកម្ពុជា ដែលសាលានិមួយៗទទួលបាន បង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០។
គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឲ្យកុមារនៅកម្ពុជាស្រឡាញ់វិស័យកីឡា ដែលស្របគ្នាជាមួយនឹងការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការជួយឲ្យប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
គម្រោងទីលានបាល់ទាត់១០០ ត្រូវបានប្រកាសតាំងពីខែមករាដើមឆ្នាំ២០១៩ ក្នុងស្មារតីអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធ អេ អាយ អេ ដោយមានគោលបំណងបរិច្ចាគសម្ភារៈបាល់ទាត់ដល់សាលាបឋមសិក្សាចំនួន១០០សាលា នៅទូទាំងប្រទេសកម្ពុជា។ អតិថិជន អេ អាយ អេ បុគ្គលិក ទីប្រឹក្សាផែនការជីវិត និងសាធារណៈជនជាច្រើនទៀត បានចូលរួមការអបអរនោះ ក្រោមប្រធានបទ«១០០ឆ្នាំដើម្បីការប្តេជ្ញា១» និងចូលរួមលើកកម្ពស់ការរស់នៅដោយសកម្ម និងប្រកបដោយសុខភាពកាន់តែល្អ។ ចាប់តាំងពីថ្ងៃនោះមក សម្ព័ន្ធ អេ អាយ អេ ទាំងមូល បានរៀបចំព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតទូទាំងទីផ្សារទាំង១៨របស់ខ្លួន ដើម្បីអបអរដំណើរអាជីវកម្មពេញ១០០ឆ្នាំ ចាប់តាំងពីការកកើតយ៉ាងសាមញ្ញដំបូងនៅទីក្រុងសៀងហៃ រហូតបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅលើពិភពលោក។
លោកស្រី ខៀវ វរៈច័ន្ទ នាយិកាផ្នែកទីផ្សាររបស់ អេ អាយ អេ ខេមបូឌា ដែលទទួលបន្ទុកលើដំណើរការគម្រោងទីលានបាល់ទាត់១០០ បានមានប្រសាសន៍ថា «ខួប១០០ឆ្នាំរបស់យើង មិនត្រឹមតែប្រារព្ធឡើងដើម្បីក្រឡេកមើលលើប្រវត្តិសាស្ត្ររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសម្លឹងឆ្ពោះទៅរកអនាគត ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយឲ្យប្រជាពលរដ្ឋរស់នៅមានជីវិតកាន់តែប្រសើរឡើង។ ដោយសារតែគំនិតផ្តួចផ្តើមនៃគម្រោងនេះ កុមាររាប់ពាន់នាក់នៅទូទាំងកម្ពុជាទទួលបាន និងអាចប្រើប្រាស់សម្ភារៈបាល់ទាត់ ដែលធ្វើឲ្យខ្ញុំ និងក្រុមការងារទាំងអស់មានមោទនភាពយ៉ាងខ្លាំង»។
ពិធីចែកសម្ភារៈបាល់ទាត់នៃគម្រោងទីលានបាល់ទាត់១០០ ដ៏ធំ និងចុងក្រោយនេះ ទទួលបានការចូលរួមពីអ្នកតំណាងនៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ព្រមទាំងសិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ នាយក នាយិកាជាច្រើននាក់ដែលពីសាលាចំនួន១៤ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទីប្រឹក្សាផែនការជីវិត អេ អាយ អេ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំងសមាជិកក្រុមអ្នកគាំទ្រនៅកម្ពុជាជាផ្លូវការសម្រាប់ក្លិបបាល់ទាត់ Tottenham Hotspur ដែលជាដៃគូសកលរបស់ អេ អាយ អេ។
លោកស្រី Pauline Teoh ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «វាជាថ្ងៃដ៏រីករាយសម្រាប់អ្នកទាំងអស់គ្នានៅ អេ អាយ អេ ខេមបូឌា ដែលយើងបានសម្រេចដោយជោគជ័យនូវគម្រោងទីលានបាល់ទាត់១០០ ក្នុងខេត្តសៀមរាបនេះ។ ក្រុមការងារទាំងអស់របស់យើង បានខិតខំធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យគម្រោងនេះក្លាយជាការពិត។ ការជួយផ្សព្វផ្សាយសារដ៏មានសារៈសំខាន់សម្រាប់ការរស់នៅដោយមានសុខភាពល្អ និងអំពីការចូលរួមក្នុងវិស័យកីឡា គឺជាការងារចម្បងនៃបេសកកម្មរបស់ អេ អាយ អេ។ ដូច្នេះយើងសង្ឃឹមថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារកម្ពុជាតទៅមុខជាច្រើនឆ្នាំបន្ថែមទៀត»។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កុមាររាប់ពាន់នាក់នៅក្នុងសាលាបឋមសិក្សា និងសហគមន៍របស់ពួកគេនៅទូទាំងប្រទេស ដែលនេះបន្តជំរុញឲ្យ អេ អាយ អេ ខេមបូឌា នៅតែជាក្រុមហ៊ុនឈានមុខគេក្នុងការជួយយុវជនកម្ពុជាឲ្យចាប់យកបែបផែនរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ៕
(អត្ថបទពាណិជ្ជកម្ម)