ជាតិ
សេដ្ឋកិច្ច
៦ខែឆ្នាំនេះ រដ្ឋប្រមូលពន្ធអាករបានចំនួន ១៥២៧លានដុល្លារ
× ភ្នំពេញ៖ រដ្ឋាភិបាលបានប្រមូលចំណូលពន្ធអាករ ក្នុងអំឡុងពេល៦ខែ ដើមឆ្នាំ២០១៩ បានចំនួន ១៥២៧ លានដុល្លារ ដែលកើនឡើងខ្លាំង បើធៀបនឹងចំនួន ១១៨៤ លានដុល្លារ កាលពីឆមាសទី១ ឆ្នាំ២០១៨។
ចំណូលពន្ធដារ ១៥២៧ លានដុល្លារនៅឆមាសទី១ឆ្នាំ២០១៩ គឺស្មើនឹង ៦៦,៧ ភាគរយ នៃផែនការប្រចាំឆ្នាំ។ នេះបើតាមលោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាអំពីពន្ធដារ កាលពីដើមខែកក្កដា។ ដោយឡែកកាលពីឆ្នាំ២០១៨ ចំណូលពន្ធអាករ មានទំហំ ២១៩៧លានដុល្លារ ដែលកើនឡើង១៣ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com