Simona Halep វ័យ​២៧​ឆ្នាំ លើក​ពាន Wimbledon ក្រោយ​ឈ្នះ Serena Williams វ័យ​៣៧​ឆ្នាំ
កីឡាអន្តរជាតិ
អន្តរជាតិ
Simona Halep វ័យ​២៧​ឆ្នាំ លើក​ពាន Wimbledon ក្រោយ​ឈ្នះ Serena Williams វ័យ​៣៧​ឆ្នាំ
14, Jul 2019 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
​កីឡាការិនី​វាយ​កូន​បាល់​រូ​ម៉ា​នី Simona Halep អាយុ​២៧​ឆ្នាំ ទទួលបាន​ជោគជ័យ​ដ៏​រំភើប​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស តាមរយៈ​ការបំបាក់​កីឡាការិនី​អាមេរិក Serena Williams ក្នុង​លទ្ធផល ៦-២ ៦-២​។ នេះ​ជា​កំណត់ត្រា​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ Petra Kvitova បានឈ្នះ​លើ Eugenie Bouchard ក្នុង​លទ្ធផល ៦-៣ ៦-០ កាលពី​ឆ្នាំ​២០១៤​។​

 
Serena Williams ដែលមាន​អាយុ​៣៧​ឆ្នាំ​ទៅហើយនោះ បាន​និយាយថា «Halep» ពិតជា​កីឡាការិនី​ដ៏​ឆ្នើម​ម្នាក់​។ ទោះបីជា​យ៉ាងណាក៏ដោយ Halep បាន​បញ្ជាក់ថា នាង​មាន​ការគោរព​យ៉ាងខ្លាំង​ចំពោះ Serena ដែលជា​គំរូ​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​។​


 
​នេះ​ជា​ពានរង្វាន់​ដ៏​ធំ​ទី​ពីរ​ក្នុង​អាជីព​របស់ Halep បាន​ពី​នាង​បានឈ្នះ French Open កាលពី​ឆ្នាំ​២០១៨​។​
 
Halep បាន​យកឈ្នះ កីឡាការិនី​បេឡា​រុស Aliaksandra Sasnovich, មិត្ត​រួម​ជាតិ​រូ​ម៉ា​នី Mihaela Buzarnescu កីឡាការិនី​បេឡា​រុស Victoria Azarenka និង​កីឡាការិនី​អាមេរិក Cori Gauff នៅ​វគ្គ​ជម្រុះ​ជា​បន្តបន្ទាប់​។​
 
​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Halep បាន​ទម្លាក់​កីឡាការិនី​ចិន Zhang Shuai ហើយ​បន្ត​យកឈ្នះ​កីឡាការិនី​អ៊ុយ​ក្រែ​ន Elina Svitolina នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុននឹង​ឈ្នះ​ពាន Wimbledon ជា​ប្រវត្តិសាស្ត្រ​តាមរយៈ​ការបំបាក់​ម្ចាស់​ជើងឯក​៧​ជំនាន់ Serena Williams ក្នុង​លទ្ធផល ៦-២ ៦-២៕




 

Tag:
 ​វាយ​កូន​បាល់​
  Wimbledon
© រក្សាសិទ្ធិដោយ thmeythmey.com