កីឡាជាតិ
ជាតិ
បឹងកេត អង្គរថាយហ្គឺរ ភ្នំពេញក្រោន និងព្រះខ័នរាជ ធ្វើជាម្ចាស់ផ្ទះរៀងៗខ្លួននៅថ្ងៃនេះ កាលពីជើងទីមួយ បឹងកេត (ស) ចាញ់អគ្គិសនីកម្ពុជា ១-០។ រូបថត EDC Football Club
× បឹងកេតប្រើប្រាស់កីឡដ្ឋានផ្ទាល់ខ្លួនជាលើកដំបូងសម្រាប់ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ ដោយត្រូវទទួលភ្ញៀវអគ្គិសនីកម្ពុជា បន្ទាប់ពីពួកគេបើកស្វាគមន៍ខេត្តសៀមរាបសម្រាប់ការប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន។ ក្រៅនេះ អង្គរថាយហ្គឺរ ស្វាគមន៍ខេត្តកំពង់ចាម មុនពេលភ្នំពេញក្រោនទទួលយុវជនបាទី ព្រះខ័នរាជស្វាយរៀង ប៉ះសូលទីឡូអង្គរ។
បឹងកេត ជួប អគ្គិសនីកម្ពុជា (ម៉ោង៣ និង៣០នាទី) នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ
កាលពីជើងទីមួយ អគ្គិសនីកម្ពុជា បានយកឈ្នះបឹងកេត ១-០ តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ ស៊ាន សុភត្រា នៅចុងតង់។
អង្គរថាយហ្គឺរ ជួប កំពង់ចាម (ម៉ោង៣ និង៣០នាទី) នៅកីឡដ្ឋានខេត្តសៀមរាប
កាលពីជើងទីមួយ អង្គរថាយហ្គឺរឈ្នះកំពង់ចាម ១១-០ ដោយខ្សែបម្រើជប៉ុន Yudai Ogawa ដែលទើបតែចាកចេញ រកបាន៣គ្រាប់តែម្នាក់ឯង។
ភ្នំពេញក្រោន ជួប យុវជនបាទី (ម៉ោង៦ល្ងាច) នៅកីឡដ្ឋានអ អេស អិន
កាលពីជើងទីមួយ ម៉ៅ ពិសិដ្ឋ និង ពៅ ប៉ុនវុទ្ធី រកបានម្នាក់១គ្រាប់នៅ១០នាទីចុងក្រោយសម្រាប់ភ្នំពេញក្រោនក្នុងជ័យជម្នះ ២-០។
ព្រះខ័នរាជស្វាយរៀង ជួប សូលទីឡូអង្គរ (ម៉ោង៦ល្ងាច) នៅកីឡដ្ឋានខេត្តស្វាយរៀង
កាលពីជើងទីមួយ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ១-០ ដែលសម្រេចបានដោយខ្សែបម្រើអង់គ្លេស Charlie Machell នៅ៤នាទីមុនបញ្ចប់ការប្រកួត៕
© រក្សាសិទ្ធិដោយ thmeythmey.com