កីឡាជាតិ
ជាតិ
U15 កម្ពុជា​ត្រូវ​ប៉ះ​អូស្ត្រាលី ថៃ ម៉ាឡេស៊ី ឡាវ ព្រុយ​ណេ ក្នុង​ពាន AFF U15
14, Jul 2019 , 8:19 pm        
រូបភាព
U15 កម្ពុជា នាពេលប្រកួតមិត្តភាពជាមួយ U15 ចិន នៅ RSN កាលពីថ្ងៃទី១៣ ខែកក្កដា ។ រូបថត FFC
U15 កម្ពុជា នាពេលប្រកួតមិត្តភាពជាមួយ U15 ចិន នៅ RSN កាលពីថ្ងៃទី១៣ ខែកក្កដា ។ រូបថត FFC
ដោយ:
​ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា អាច​ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច សម្រាប់​ការប្រកួត​ពានរង្វាន់​ស​ហ​ព័ន្ធ​បាល់ទាត់​អាស៊ាន AFF U15 Championship ដែល​រៀបចំ​នៅ​ខេត្ត​ឈុន​បូរី​ប្រទេស​ថៃ​ចន្លោះ​ពីថ្ងៃ​ទី​២៧ កក្កដា ដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​។ ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​១២ ដោយ​បែង​ចែកជា​ពីរ​ពូ​ល​។

 
 
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​យុវជន U15 អូស្ត្រាលី ថៃ ម៉ាឡេស៊ី ឡាវ និង​ព្រុយ​ណេ ដើម្បី​ដណ្តើម​កៅអី​ពូ​ល B មុន​ឈានទៅ​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់ AFF U15 Championship ប្រចាំឆ្នាំ​២០១៩​។ 
 
​កម្ពុជា​ប៉ះ​អូស្ត្រាលី នា​ជំនួប​បើកឆាក​នៅ​ថ្ងៃទី​២៨ ខែកក្កដា មុន​ជួប​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​៣០ កក្កដា ហើយ​បន្ត​ជួប​ម្ចាស់ផ្ទះ​ថៃ​ថ្ងៃទី​១ សីហា បន្ទាប់មក​ប៉ះ​ព្រុយ​ណេ និង​ឡាវ​នៅ​ថ្ងៃទី​៣ និង​ទី​៥ ខែសីហា ជា​បន្តបន្ទាប់​។ 
 
​ជាមួយគ្នានេះ ពូ​ល A មាន​វៀតណាម មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត​៕  
 

Tag:
 បាល់ទាត់​
  AFF U15 Championship
© រក្សាសិទ្ធិដោយ thmeythmey.com