ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍ នឹង​ជួយ​ឲ្យ​ខេត្តសៀមរាប ក្លាយជា​គោលដៅ​ទេសចរណ៍​ដែលមាន​គុណភាព​
15, Jul 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ គណៈកម្មាធិការ​អន្ដរក្រសួង បានរៀបចំ​សិក្ខាសាលា​ជជែក​ពិភាក្សា​មួយ ពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប​។ ផែនការ​មេនេះ មានបំណង​ធ្វើឱ្យ​ខេត្តសៀមរាប​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ​។ លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អន្ដរក្រសួង បាន​គូសបញ្ជាក់ថា ដើម្បី​អាចធ្វើ​កិច្ចការ​នេះ​បាន ផែនការ​នេះ ត្រូវ​គិតគូរ​ពី​ភាព​ស្អាត ភាព​បៃតង និង​ភាព​ឆ្លាត​។ ការរៀបចំ​ផែនការ​មេនេះ ក៏បាន​គិតគូរ ភ្ជាប់​តំបន់​ប៉ូល​សំខាន់ៗ​ក្នុង​ខេត្ត ទៅកាន់​តំបន់​បេតិកភណ្ឌ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បឹង​ទន្លេសាប និង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ផង​។​

 
​ដើម្បី​ជ្រាប​ច្បាស់​ពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប សូម​ស្ដាប់​បទ​សម្ភាស រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ និង លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ខាងលើនេះ​ដូចតទៅ​




 
​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​អន្ដរក្រសួង រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​នេះ ត្រូវបាន​បង្កើតឡើង នៅ​ចុងឆ្នាំ​២០១៨ ដោយមាន​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោង ខុន ជា​ប្រធាន និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​អនុប្រធាន ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ជា​មួយចំនួនទៀត​។ ក្នុង​ការងារ​រៀបចំ​ផែនការ​មេនេះ ក៏មាន​អ្នកជំនាញការ​អន្ដរជាតិ​ចំនួន​៨​រូប ដែលមាន​ជំនាញ​ផ្សេងៗ​គ្នា រួម​និង​អ្នកជំនាញការ​ជាតិ ដើម្បី​ធ្វើការ​សិក្សា​និង​រៀបចំ​ការងារ​នេះ​៕
 

Tag:
 ទេសចរណ៍​
 ​សៀមរាប​
 ​ណេ​ប សាមុត​
 ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com