អត្ថបទពាណិជ្ជកម្ម
ទិញ​ឈ្នះ​! ទិញ​ឈ្នះ ពី​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត​
15, Jul 2019 , 9:25 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​កិច្ច​តបស្នង និង​ដឹងគុណ ដល់​ការគាំទ្រ​របស់​បងប្អូន​គ្រប់ទិសទី ដែល​តែងតែ​មកជា​វ​ផលិតផល​នៅក្នុង​ហាង បេ​ប៊ី​អោត​ឡេ​ត ស្រប​ជាមួយ​ខួប​គម្រប់ ៥ ឆ្នាំ​ផង​នោះ ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មានកម្ម​វិធី​ពិសេស ចាប់ឆ្នោត​ផ្សងសំណាង សម្រាប់​អតិថិជន​ដែល​បានមក​ជាវ​ផលិតផល​ក្នុង​ហាង​អស់ 60 ដុល្លារ នឹង​ទទួលបាន​សន្លឹកឆ្នោត​មួយ​សន្លឹក បូករួម​ការអញ្ជើញ​មក​ជាវ​ផ្ទាល់​ក្នុង​ហាង​ផ្ទាល់ និង​កា​រក​ម្ម៉​ង់​ទិញ​តាម​អន​ឡាញ​។ ជាវ​អស់ 120 ដុល្លារ នឹង​ទទួលបាន​សន្លឹកឆ្នោត​ពីរ​សន្លឹក​។ ដូច្នេះ​ជាវ​កាន់តែច្រើន មានឱកាស​ឈ្នះ​កាន់តែច្រើន​។ កម្មវិធី​ផ្សងសំណាង​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 15 ខែកក្កដា ឆ្នាំ​2019 នេះ​តទៅ​។​
 
​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​បី​សាខា​។ សាខា​ទី​1 សាខា​ទួលគោក មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​2 សាខា​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​3 សាខា​វិមានឯករាជ្យ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ខាងត្បូង​វិមានឯករាជ្យ​។ ឆាត​មកកាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Baby Outlet ដើម្បី​បញ្ជា​ទិញ​តាម​អន​ឡាញ និង​ដឹក​ជូន​គ្រប់​ខេត្ត​ក្រុង ឬ​ទំនាក់ទំនង​ផ្នែក​លក់​អន​ឡាញ​: 017 887 746, 016 789 669 ។​
 

សូម​អាន​លក្ខខណ្ឌ​ក្នុងការ​ចូលរួម​
1.​ ​រាល់​ការ​ជាវ​ទំនិញ​នៅ​ហាង​លក់ទំនិញ​កុមារ Baby Outlet គ្រប់​សាខា អស់​ទឹកប្រាក់​ចាប់ពី $60 ឡើងទៅ លោក​អ្នកនឹង​ទទួលបាន ឆ្នោត​ផ្សងសំណាង​មួយ​សន្លឹក ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្សងសំណាង​ដ៏​សន្ធឹកសន្ធាប់​នេះ​។​
2.​ ​សំរាប់​បុគ្គលិក Baby Outlet គ្រប់​សាខា​ទាំងអស់ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ឡើយ​។​
3.​ ​កម្មវិធី​ផ្សងសំណាង​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​តទៅ​។ ការចាប់​ឆ្នោត នឹង​ប្រារព្ធ​ធ្វើឡើង​ចំនួន ៣ លើក ដោយមាន​ការផ្សាយ​ផ្ទាល់ នៅលើ​ទំព័រ Facebook ផ្លូវការ របស់ Baby Outlet (FB: Baby Outlet)
          ​- ចាប់ឆ្នោត​លើក​ទី ១ នៅក្នុង​ខែ តុលា ឆ្នាំ ២០១៩
          ​- ចាប់ឆ្នោត​លើក​ទី ២ នៅក្នុង​ខែ ធ្នូ ឆ្នាំ ២០១៩
          ​- ចាប់ឆ្នោត​លើក​ទី ៣ (​លើកចុងក្រោយ​) នៅក្នុង​ខែ កុម្ភៈ ឆ្នាំ ២០២០
 
សម្គាល់​៖ កាលបរិច្ឆេទ​ចាប់ឆ្នោត​ពិតប្រាកដ​ទាំង ៣ លើក​នេះ នឹង​ត្រូវបាន​ជូនដំណឹង​នៅក្នុង​ហាង​លក់ទំនិញ​កុមារ Baby Outlet គ្រប់​សាខា និង តាមរយៈ Facebook ផេ​ក​ផ្លូវការ របស់ Baby Outlet
  
 
4.​ ​ចំពោះ​រង្វាន់​ទាំងអស់ មិនអាច​ប្ដូរ​យក​ជា​សាច់ប្រាក់ ឬ​វត្ថុ​ផ្សេងៗ​បានឡើយ​។​
5.​ ​អតិថិជន ត្រូវបំពេញ​ព័ត៌មាន​លើ​សន្លឹកឆ្នោត​ឲ្យ​បាន​ពេញលេញ និង​ត្រឹមត្រូវ​ដូច​មាន​លើ​សន្លឹកឆ្នោត​ផ្សងសំណាង​នេះ​។​
6.​ ​Baby Outlet មិន​ទទួលយក​ប័ណ្ណ​ផ្សងសំណាង​ណា ដែល​មិនបាន​បំពេញ​ព័ត៌មាន​ត្រឹមត្រូវ ឬ​មិនមាន​ត្រា​សម្គាល់​ឡើយ​។​
7.​ ​អ្នកឈ្នះ​រង្វាន់ ត្រូវ​បង្ហាញ​ចុងសន្លឹក​ប័ណ្ណ​ផ្សងសំណាង ដែល​អ្នក​បាន​រក្សាទុក ដើម្បី​ផ្ទៀ​ត​ផ្ទាត់ និង​សូម​ភ្ជាប់​មកជា​មួយ​អត្តសញ្ញាណប័ណ្ណ ពេល​អ្នក​មក​ទទួលរ​ង្វាន់​។​
8.​ ​ក្រុមការងារ Baby Outlet នឹង​ទំនាក់ទំនង​ទៅ​អតិថិជន​ដែល​ឈ្នះ​រង្វាន់ ដើម្បី​ណាត់​ថ្ងៃ​និង​ពេលវេលា​មក​បើក​រង្វាន់​។​
9.​ ​ក្នុងករណី​ក្រុមការងារ Baby Outlet មិនអាច​ទាក់ទង​ទៅ​អ្នកឈ្នះ​បាន ក្នុង​រយៈពេល ៣០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ចាប់​រង្វាន់ យើងខ្ញុំ​សូម​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង ក្នុងការ​ចាត់ចែង​រង្វាន់​នោះ​។​
10.​ ​រង្វាន់​មាន​សុពលភាព រយៈពេល ៣០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ចាប់​រង្វាន់​។​
11.​ ​Baby Outlet សូម​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង ក្នុងការ​កែប្រែ​លក្ខខណ្ឌ ក្នុងករណី​ចាំបាច​ដោយ​ពុំ​បាច់​ជូនដំណឹង​ជាមុន​។​
 
​ចំពោះ​រង្វាន់​មានដូចជា រង្វាន់​ធំ ម៉ូតូ​ហុងដា Zoomer X ស៊េរី​ថ្មី 2020 ចំនួន 5 រង្វាន់​, ទូរ​សព្ទ iPhone Xs Max ចំនួន 5 រង្វាន់​, កាស​ប្លូ​ធុ​ស​សម្រាប់​កុមារ​ចំនួន 55 រង្វាន់ ជាមួយនឹង​រង្វាន់​ជាច្រើន​ទៀត សរុប 555 រង្វាន់​។ សូម​ជូនពរ​បងប្អូន​មានសំណាង​ល្អ និង​មានឱកាស​ឈ្នះ​រង្វាន់​ពី​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត​។​
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com