ជាតិ
បាក់ឌុប
វីដេអូ
និទ្ទេសAឆ្នាំ២០១៨ ថន រតនា៖ ពេលប្រឡង ត្រូវមានស្មារតីរឹងមាំ មើលប្រធានឲ្យយល់ និងសរសេរឲ្យផ្ចិតផ្ចង់
15, Jul 2019 , 10:05 am        
រូបភាព
ភ្នំពេញ៖ «នៅពេលដែលខ្ញុំប្រឡង ខ្ញុំព្យាយាមឲ្យស្មារតីរឹងមាំ មិនភ័យខ្លាច។ ខ្ញុំជឿជាក់លើខ្លួនឯង និងលើអ្វីដែលខ្ញុំបានរៀន»។ នេះជាការលើកឡើងរបស់យុវតី ថន រតនា សិស្សនិទ្ទេស A លំដាប់ពិន្ទុ១០០ នាសម័យប្រឡង ២០១៨។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ យុវតី ថន រតនា បានប្រាប់វិធីសាស្រ្តយកពិន្ទុខ្ពស់ក្នុងពេលប្រឡងថា សិស្សានុសិស្សត្រូវមើលប្រធានលំហាត់ឲ្យបានច្បាស់លាស់, ត្រូវសរសេរអក្សរឲ្យមានរបៀបរាប់រយ និងត្រូវប្រុងប្រយ័ត្នកុំឲ្យមានសញ្ញាសម្គាល់ផ្សេងៗ។


សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី១៩-២០ សីហាខាងមុខ។ សម្រាប់កញ្ញា ថន រតនា និទ្ទេសAលំដាប់ពិន្ទុខ្ពស់នាឆ្នាំ២០១៨ ក្នុងពេលប្រឡងនាងមានភាពជឿជាក់លើខ្លួនឯង និងមិនមានភាពភ័យខ្លាចឡើយ។ បើតាមយុវតី ថន រតនា មុនពេលប្រឡង នាងត្រូវមើលមេរៀនម្ដងហើយម្ដងទៀត ដើម្បីរំឭក និងងាយស្រួលក្នុងពេលប្រឡង។ 

សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយយុវតី ថន រតនា សិស្សនិទ្ទេស A លំដាប់ពិន្ទុខ្ពស់នៃឆ្នាំសិក្សា២០១៨ដូចតទៅ៖ 


អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា សម័យ​ប្រឡង​២០១៩ មាន​បេក្ខជន​ដាក់ពាក្យ​សរុប ១១៩, ២១៧​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤៥, ៤១៤​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ៧៣, ៨០៣​នាក់​។ ដោយឡែក មុខវិជ្ជា​ជម្រើស​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ គឺ​ប្រវត្តិវិទ្យា និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​ផែនដី និង​បរិស្ថានវិទ្យា​៕
 

Tag:
 បាក់ឌុប
  ថន រតនា
  និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com