ជាតិ
លោកស្រី ខាំ សុភាព និង​លោក ទុយ ប៊ុន​សេរី​រ័ត្ន​មុនី កាន់តំណែង​ជា​អភិបាលរង​ខេត្តក្រចេះ​
15, Jul 2019 , 11:16 am        
រូបភាព
លោក ប៊ុន ហុន ប្រគល់​អនុក្រឹត្យតែងតាំងដល់ លោកស្រី ខាំ សុភាព និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី ។ រូបថត នាយកដ្ឋានបុគ្គលិកមហាផ្ទៃ
លោក ប៊ុន ហុន ប្រគល់​អនុក្រឹត្យតែងតាំងដល់ លោកស្រី ខាំ សុភាព និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី ។ រូបថត នាយកដ្ឋានបុគ្គលិកមហាផ្ទៃ
ដោយ: ថ្មីៗ
​លោកស្រី ខាំ សុភាព និង​លោក ទុយ ប៊ុន​សេរី​រ័ត្ន​មុនី បាន​ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្តក្រចេះ ក្នុង​ពិធី​ផ្លូវការ​មួយ ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​។​

 
​តាមរយៈ​អនុក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​៧ ខែមិថុនា លោកស្រី ខាំ សុភាព នាយិកា​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត​ក្រចេះ ឡើងជា​អភិបាលរង​ជំនួស​លោកស្រី ប៊​ន សុ​ភី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
 
​រីឯ លោក ទុយ ប៊ុន​សេរី​រ័ត្ន​មុនី មុន​កាន់តំណែង​ជា​ផ្លូវការ​ជា​អភិបាលរង​ខេត្ត លោក​ធ្លាប់ជា​នាយក​រដ្ឋបាល​ខ​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ឡើងជា​នាយក​រដ្ឋបាល​សាល​ខា​ក្រចេះ តាំងពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨​មក​។ 
 
​ជាមួយគ្នានេះ លោក ម៉ែន វណ្ណា បាន​ឡើងកាន់តំណែង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ក្រចេះ​ជំនួស លោក ទុយ ប៊ុន​សេរី​រ័ត្ន​មុនី​។ លោក ម៉ែន វណ្ណា ធ្លាប់​កាន់តំណែង​ជា​អភិបាលរង​ស្រុក​ស្នួល និង​អភិបាលរងក្រុង​ក្រចេះ​ផងដែរ​។​
 
​បើ​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ក្រៅពី​ខេត្តក្រចេះ ខេត្ត​ពីរ​ផ្សេងទៀត​ក៏មាន​​អភិបាលរង​ថ្មី​បន្ថែម​ផងដែរ ដោយ​លោក សេង សិរី​បុត្រ និង​លោក ភូ លិ ឡើងជា​អភិបាលរង​ខេត្តកំពត កាលពី​ថ្ងៃទី​១១ ខែកក្កដា រី​លោក យឹម សៀ​ប និង​លោកស្រី សុំ ចិន្តា ឡើងជា​អភិបាលរង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា​៕

Tag:
 ​រដ្ឋបាលខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com