ជាតិ
សង្គមជាតិ
កុមារពីរនាក់បងប្អូន បានស្លាប់ ដោយសារស្លាក់អាហារ
× ភ្នំពេញ៖ កុមារាម្នាក់ និង កុមារីម្នាក់ ដែលជាបងប្អូន នៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្លាប់ ដោយសារតែស្លាក់អាហារ។ កុមារទាំងពីរនាក់នោះ បានញ៉ាំបបរលាយជាមួយមីកញ្ចប់រូបខ្លាឃ្មុំប្រហិត និងតែគុជ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយពីសម្តីរបស់អ្នកស្រី យា ភាន ដែលជាជីដូនរបស់កុមារទាំងពីរនោះថា៖«នៅពេលចៅទាំងពីរនាក់ហូបបបរលាយជាមួយមីរួចហើយ ពួកគេទាំងពីរនាក់ បានរត់លេងនៅក្បែរពាងនិងឡើងលើពាងលេង ហើយពេលនោះស្រាប់តែចៅឈ្មោះ ណាង យូចាង មានអាការៈស្លេកស្លាំង ខ្មៅបបូរមាត់ដេកលើពាង។ ភ្លាមៗនោះ ត្រូវបានជីតាបង្កើតដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែត្រូវបានស្លាប់នៅតាមផ្លូវ។ តាមការពិនិត្យរបស់អាជ្ញាធរ និងគ្រូពេទ្យបានសន្និដ្ឋានថាក្មេងរងគ្រោះស្លាប់ដោយមូលហេតុស្លាក់អាហារ»។
លោក ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា កុមារពីរនាក់បងប្អូននោះ ពិតជាបានស្លាប់ដោយសារការស្លាក់អាហារមែន៕
© រក្សាសិទ្ធិដោយ thmeythmey.com