អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​លក់​រថយន្ត Kia ចាប់​រង្វាន់​មាស​សុទ្ធ ១ គីឡូ ជូន​អតិថិជន​ខ្លួន​លើក​ទី​១
15, Jul 2019 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​លក់​រថយន្ត Kia ដែល​នាំចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​មាស​សុទ្ធ​មួយ​គីឡូ​របស់ខ្លួន កាលពី​រាត្រី​ថ្ងៃទី​១៣ ខែ កក្កដា ឆ្នាំ​២០១៩ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សន្ទុះ​គាំទ្រ ពី អតិថិជន​ដែល​បាន​ប្រើប្រាស់ និង​ជឿជាក់​រថយន្ត Kia កន្លងមក​។​
 
​ក្នុងឱកាស​ចាប់​រង្វាន់​នេះ ក្រុមហ៊ុន​បាន​ចាប់​រង្វាន់​មាស​សុទ្ធ ១ គីឡូ​, ៥​តម្លឹង​, ១​តម្លឹង​, ៥​ជី និង ១​ជី​។ ជាមួយគ្នានេះដែរ អតិថិជន​ដែលមាន​សំណាង​ឈ្នះ​ង្វាន់​ធំ មាស​សុទ្ធ​១​គីឡូក្រាម ពី​ក្រុមហ៊ុន​លក់​រថយន្ត Kia នោះ បាន​ទៅលើ​អតិថិជន​ឈ្នោះ លី ស្រីមុំ  បាន​ជាវ​រថយន្ត​ប្រភេទ Kia Picanto​។ ចំណែកឯ​អ្នកឈ្នះ​រង្វាន់​មាស​សុទ្ធ ៥​តម្លឹង បាន​ទៅលើ​អតិថិជន​ឈ្មោះ យី​ម សំណាង ដែល​បាន​ជាវ​រថយន្ត KIA Grand Carnival​។​


 
​សូមបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុមហ៊ុន​លក់​រថយន្ត Kia បាន​ចាប់​រង្វាន់​ជូន​ដល់​អតិថិជន​របស់ខ្លួន ដើម្បី​ជាការ​លើកទឹកចិត្ត ក៏ដូចជា​អរគុណ សម្រាប់​ការគាំទ្រ​នូវ​ផលិតផល ព្រមទាំង​សេវាកម្ម​នានា​របស់ខ្លួន​។ ក្នុងនោះដែរ រាល់​អតិថិជន​ទាំងអស់ ដែល​មិនមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​នោះ នឹង​ទទួលបាន​រង្វាន់​លួង​ចិត្ត មាស​សុទ្ធ ១​ជី ពី​ក្រុមហ៊ុន​ផងដែរ​។​

 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ 095 999 799 / 095 999 191 ។​















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 HGB
© រក្សាសិទ្ធិដោយ thmeythmey.com