ជាតិ
សេដ្ឋកិច្ច
ទូតជប៉ុននឹងចុះហត្ថលេខាផ្ដល់ជំនួយដល់កម្ពុជាជិត៥លានដុល្លារ នៅថ្ងៃទី១៧ខែកក្កដា
× ភ្នំពេញ៖ កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន លើទឹកប្រាក់ចំនួន ៥០០លានយ៉េន(ប្រហែល៤,៦លានដុល្លារ) សម្រាប់អនុវត្តគម្រោង«កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»នៅកម្ពុជា។
លិខិតប្ដូរសារនេះនឹងត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១៧ខែកក្កដា នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៥ខែកក្កដានេះ គូសបញ្ជាក់ដូច្នេះថា«ក្នុងឋានៈជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ជប៉ុនបានជួយកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀតក្នុងតំបន់»៕
© រក្សាសិទ្ធិដោយ thmeythmey.com