ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ហា “​មាត់​ស្ងួត​” មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
17, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​នរណាម្នាក់​គិតថា បញ្ហា​ស្ងួត​មាត់ គឺជា​ស្ថានភាព​សុខភាព​គួរឱ្យ​បារម្ភ​មួយ​ឡើយ​រហូតដល់​អាកា​រៈ​ខ្សោះ​ទឹកមាត់​កើតមាន​ឡើយ​។ ជា​ញឹកញយ​បញ្ហា​នេះ​តែង​កើតឡើង​បណ្ដាលមកពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​។ ប៉ុន្តែ​វា​ក៏​អាចជា​ផលវិបាក​នៃ​ស្ថានភាព​មាត់​ធ្មេញ​ផងដែរ​ដូច្នេះ​អ្នក​ត្រូវតែ​អើពើ​នឹង​បញ្ហា​នេះ​! ដោយសារ​ទឹកមាត់​មាន​សារៈសំខាន់​ណាស់​ក្នុង​ការសម្អាត​អាហារ​និង​បាក់តេរី​នៃ​មាត់ ហើយ​ថែមទាំង​ដើរតួនាទី​ជា​ផ្នែក​មួយ​របស់​ដំណើរការ​រំលាយ​អាហារ​ទៀតផង​។



ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បញ្ហា​ឱ្យដឹងពី​វិធី​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ព្យាបាល​បញ្ហា​ស្ងួត​មាត់ ៖
 
១. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​
 
​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ គឺជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​ស្ងួត​មាត់​។ វេជ្ជបណ្ឌិត​ជាច្រើន​ណែនាំ​ឱ្យទទួល​ទាន​ទឹក​ពី ៨ ទៅ ៩ កែវ​ក្នុង​មួយថ្ងៃ ឬ​ប្រមាណ​ជា ២ លីត្រ​។​
 
២. ទំពារ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ
 
​នោះ​ក៏​ព្រោះតែ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​ភាគច្រើន​មាន​ផ្ទុក​សារធាតុ xylitol ដែល​ជួយ​រំញោច​ការផលិត​ទឹកមាត់​។ ដូច្នេះ​ការ​ទំពារ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​អាច​ដោះស្រាយ​បញ្ហា​ស្ងួត​មាត់​បាន​។​
 
៣. ជៀសវាង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​
 
​ធ្លាប់​ចាប់អារម្មណ៍​ឬ​អត់ថា​ក្រោយពេល​ទទួលទាន​កាហ្វេ អ្នក​អាច​កាន់តែ​ស្រេកទឹក​ឡើង​ពេញ​មួយថ្ងៃ​? ជៀសវាង​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ក៏​ព្រោះ​កាហ្វេ​អ៊ី​ន​បង្កើន​ការបញ្ចុះ​ទឹកនោម​ដែល​បណ្ដាលឱ្យ​អ្នក​បាត់បង់​ជាតិ​ទឹក​។ កាហ្វេ និង​តែ អាចធ្វើឱ្យ​អាកា​រៈ​នៃ​បញ្ហា​ស្ងួត​មាត់​កាន់តែ​អាក្រក់​ឡើង​។​
 
៤. ទទួលទាន​អាហារ​មាន​ជាតិ​ជូរ និង​ក្រូចឆ្មារ​
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ជូរ គឺ​ជួយ​រំញោច​ក្រពេញទឹកមាត់​។ ច្របាច់​ក្រូចឆ្មារ​ម្ខាង​ក្នុង​ទឹក​ពេញ​មួយ​កែវជា​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត​។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន ក៏​ព្រោះ​ជាតិ​អាស៊ីត​ក្នុង​ក្រូចឆ្មារ​អាច​បង្ក​ផលប៉ះពាល់​ដល់​ការបាក់​ធ្មេញ​។​
 
៥. ជៀសវាង​ផលិតផល​ផ្សំ​ឡើង​ពី​សារធាតុ tobacco
 
​សារធាតុ tobacco អាច​បង្ក​ផលប៉ះពាល់​ដល់​ការផលិត​ទឹកមាត់ ជាពិសេស​ប្រសិនបើ​អ្នក​ទទួលទាន​ថ្នាំ​ណាមួយ​ក្នុងពេល​ជាមួយគ្នា​។ ជាតិ​ជ័រ​នៃ​បារី​ក៏​អាច​បង្ក​ការ​រលាក​ដល់​ក្រពេញទឹកមាត់​ផងដែរ​។​
 
៦. បៀម​ស្ករ​គ្រាប់​គ្មាន​ជាតិ​ស្ករ​
 
​វិធី​នេះ​អាចជួយ​ដោះស្រាយ​បញ្ហា​បាន​មួយ​ខណៈពេល​! ការ​បៀម​ស្ករ​គ្រាប់​គ្មាន​ជាតិ​ស្ករ គឺ​ល្អ​ជាង​ស្ករ​គ្រាប់​ធម្មតា​ដែល​អាច​បង្កបញ្ហា​នៃ​ជំងឺ​ពុក​ធ្មេញ​។​
 
៧. រក្សា​អនាម័យ​មាត់​ធ្មេញ​ឱ្យបាន​ល្អ​
 
​ការថែរក្សា​អនាម័យ​មាត់​ធ្មេញ​បាន​ល្អជា​រឿង​ចាំបាច់​ណាស់​។ ដុស​សម្អាត​ធ្មេញ​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ ប្រើប្រាស់​ទឹក​ខ្ពុរមាត់ និង​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ ទំពារ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ ហើយ​កុំ​ភ្លេច​ទៅ​ជួប​ពេទ្យធ្មេញ​ឱ្យបាន​ទៀងទាត់​។​

៨. ចៀសវាង​ការដកដង្ហើម​តាម​មាត់​
 
​ការដកដង្ហើម​តាម​មាត់​អាចធ្វើ​ឲ្យ​បញ្ហា​មាត់​ស្ងួត​កាន់តែ​អាក្រក់​ឡើង និង​ថែមទាំង​បង្ក​ជា​បញ្ហា​សុខភាព​មាត់​ធ្មេញ​ផ្សេងទៀត​ផងដែរ​។ ដូច្នេះ​ដើម្បី​ការប្រសើរ​ចូរ​ព្យាយាម​ដកដង្ហើម​តាម​ច្រមុះ​ច្រើនជាង​តាម​មាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com