ជាតិ
លោក ចេង បុ៊ណ្ណារ៉ា និងលោកស្រី នី ចាន់ធីតា ឡើងកាន់តំណែងជាអភិបាលរងខេត្តត្បូងឃ្មុំ លោក ប៊ុន ហុន ប្រគល់អនុក្រឹត្យតែងតាំងដល់ លោកចេង ប៊ុណ្ណារ៉ា និងលោកស្រី នី ចាន់ធីតា។ រូបថត នាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ
× លោកចេង ប៊ុណ្ណារ៉ា និងលោកស្រី នី ចាន់ធីតា បានឡើងកាន់តំណែងជាអភិបាលរងខេត្តត្បូងឃ្មុំ ផ្លូវការ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពិធីដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ជាមួយនឹងការឡើងកាន់តំណែងរបស់ លោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ និងលោកស្រី នី ចាន់ធីតា ដែលធ្លាប់ធ្វើជានាយិកាវិទ្យាល័យក្រូចឆ្មារនោះ លោក ម៉ៅ ឌុង ក៏បានឡើងកាន់តួនាទីជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ផ្លូវការផងដែរ។
លោក ឡុង ធាម ដែលជាអភិបាលរងខេត្តកន្លងមក ត្រូវបានផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។
ត្បូងឃ្មុំ ស្ថិតក្នុងចំណោមខេត្តដែលមានការតែងតាំងអភិបាលរងថ្មីពីរបន្ថែម នាអំឡុងខែកក្កដា នេះ ពោលគឺបន្ទាប់ពីខេត្តបាត់ដំបង កំពត និងក្រចេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com