អត្ថបទពាណិជ្ជកម្ម
OPPO Reno 10X ទៅផ្តិតរូបនៅ «កំពង់ភ្លុក» នាដើមរដូវវស្សា
× សៀមរាប៖ បេសកកម្មស្វែងរករូបភាពអាថ៌កំបាំង របស់សមាគមថតរូបផ្លូវការ «OPPO Photography Academy» បានបន្តដំណើរទៅកាន់ភូមិកំពង់ភ្លុក ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ស្ថិតក្នុងខេត្តសៀមរាប។ អ្នកជំនាញថតរូប នៅតែប្រើទូរស័ព្ទទស៊េរីថ្មី OPPO Reno 10X Zoom (60X Digital Zoom) ដើម្បីបង្ហាត់បង្ហាញ និងផ្តិតយករូបភាព នៅក្នុងរមណីយដ្ឋានកំពង់ភ្លុក សម្រាប់ដំណើរចុងក្រោយរបស់ពួកគេ។
បន្ទាប់ពីចំណាយពេល២ថ្ងៃ (ថ្ងៃទី១២ និង១៣ ខែកក្កដា) នៅលើទឹកដីអច្ឆរិយ នៃខេត្តព្រះវិហារ ក្នុងប្រាសាទកោះកែរ និងនៅក្នុងតំបន់អង្គរតូច នៃខេត្តសៀមរាប អ្នកសារព័ត៌មាន និងអ្នកជំនាញ ថតរូបល្បីៗ បានទទួលផ្លែផ្កាជាច្រើន តាមរយៈការផ្តិតរូបភាព ពីតំបន់សម្បូរទៅដោយប្រាង្គប្រាសាទមួយនេះ ទៅបង្ហាញពិភពលោកបានឃើញ។
អ្នកចូលរួមទាំងអស់ ព្រមទាំងតារាតំណាងទូរស័ព្ទដៃ OPPO កញ្ញា សាឡាត់ ស្រីឡាង និងតារាចម្រៀង លោក STEP។ នៅព្រឹកថ្ងៃទី១៤ បន្ទាប់ពីបរិភោគអាហាររួច ពួកគេបានធ្វើដំណើរទៅកាន់រមណីយដ្ឋាន កំពង់ភ្លុក ដែលមាចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។
កំពង់ភ្លុក គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង ដែលអណ្ដែតខ្លួនលើផ្ទៃទឹក នៃបឹងទន្លេសាប ដែលមានផ្ទះរបស់ប្រជានេសាទជាច្រើន សាងសង់លើផ្ទៃបឹង។ ភូមិធម្មជាតិនេះ ស្ថិតនៅក្នុងភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ តាមពិតទៅ នារដូវវស្សា ឬរដូវភ្ជុំបិណ្ឌ «កំពង់ភ្លុក» គឺគ្របដណ្តប់ទៅដោយ ទឹកពាសពេញតំបន់នេះតែម្តង ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចជិះទូកចូលតំបន់ព្រៃលិចទឹក ដើម្បីគយគន់សម្រស់បែបធម្មជាតិ។ ក្រៅពីផ្ទះរបស់ប្រជាពលរដ្ឋ ទីនោះក៏មានភោជនីយដ្ឋាន សាលារៀន និងវត្តអារាមផងដែរ។
ដោយសារ OPPO Photography Academy ទៅកាន់ទីនោះ នៅក្បាលររដូវវស្សាមិនទាន់មានទឹកឡើងខ្លាំង នៅតាមផ្លូវទៅកំពង់ភ្លុក នៅមានភាពស្ងប់ស្ងាត់នៅឡើយ ហើយយើងឃើញទូកនេសាទជាច្រើន ត្រូវបានគេទុកចោលតាមច្រាំងបឹងទន្លេសាប។ ប៉ុន្តែយ៉ាងណា នៅពេលធ្វើដំណើរតាមឡានដល់ចុងភូមិ ក្រុមអ្នកចូលរួមអាចបន្តដំណើរតាមទូកម៉ាស៊ីនវិញដោយក្នុងមួយទូកអាចជិះបាន៧នាក់ និងប្រើទូរសព្ទ OPPO Reno Series ដើម្បីផ្តិតរូបភាព និងទស្សនាទេសភាពនៅកណ្តាលបឹងទន្លេសាប ដែលលាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែកបើទោះទឹកនៅរាក់ក្តី។
ធ្វើដំណើរដល់ផ្ទៃកណ្តាលទន្លេ ក្រុមអ្នកអ្នកសារព័ត៌មាន អ្នកជំនាញថតរូបអាជីព ព្រមទាំងតារាទាំងពីរដួង បានឡើងពីទូកទៅកាន់ភោជនីយដ្ឋាននៅលើទឹក ដើម្បីភ្លក់អាហារបែបធម្មជាតិ។ ពួកគេបានកម្មង់មុខម្ហូបប្រចាំហាងតែម្តង គឺកំពឹសស្រុស និងកំពឹសលីង។ ដោយសារកំពឹសទើបស្រង់ពីទឹកថ្មីៗ ពួកគេលាន់មាត់ថា ពិតជាមានរសជាតិឆ្ងាញ់មែន!។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com