អត្ថបទពាណិជ្ជកម្ម
អ្នកបើក​ម៉ូតូ​កង់​បី ពេញចិត្ត​មុខងារ​ពិសេសៗ​របស់ Grab ដែល​ធ្វើ​ឲ្យ​ការងារ​ពួកគាត់​កាន់តែ​មាន​ប្រសិទ្ធភាព​
16, Jul 2019 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៦ ខែកក្កដា​៖ អ្នកបើក​ម៉ូតូ​កង់​បី​នៅ​កម្ពុជា ដែល​កំពុងតែ​ប្រើប្រាស់​កម្មវិធី Grab ដើម្បី​ទទួលយក​ការ​កក់​លើ​សេវា​ធ្វើដំណើរ អះអាងថា ពួកគាត់​ពេញចិត្ត​នឹង​មុខងារ​ពិសេសៗ​ថ្មីៗ​ជាច្រើន ក្នុង​កម្មវិធី​នេះ​។ ពួកគាត់​បានលើកឡើង​ថា មុខងារ​ពិសេសៗ​ទាំងនោះ នឹង​ជួយ​ធ្វើ​ឲ្យ​ការងារ​ពួកគេ​កាន់​តែមាន​ប្រសិទ្ធិភាព និង​បង្កើន​សមត្ថភាព​នៃ​ការរក​ប្រាក់ចំណូល​រប​ស់​ពួកគាត់​។
 
Grab ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​ដាក់​ឲ្យ​ដំណើរការ​នូវ​មុខងារ​ពិសេសៗ ថ្មីៗ​ជាច្រើន តាំងតែ​ពី​ពេលដែល​ក្រុមហ៊ុន​នេះ ចាប់ផ្តើម​អាជីវកម្ម​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ ដើម្បី​ផ្តល់ជូន​មធ្យោបាយ​កាន់តែ​ល្អប្រសើរ សម្រាប់​អ្នកបើកបរ និង​អ្នកដំណើរ​។ អ្នកដំណើរ​ជាច្រើន បាន​សាទរ​ចំពោះ​ការផ្តល់ជូន​របស់ Grab ក្នុងពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ការ​ដំណើរ​តាម​កម្មវិធី​នេះ មានតម្លៃ​ថោក​ជាងគេ និង​អាច​ទទួលបាន​ការលើក​ទឹកចិត្ត​ជាច្រើន តាមរយៈ​ការ​សន្សំ​ពិន្ទុ ប្តូរ​យក​ការ​បញ្ចុះតម្លៃ និង​ប្រូ​ម៉ូ​សិន​លើ​ទំនិញ​ដ៏​សន្ធឹកសន្ធាប់ នៅតាម​ហាង និង​ក្រុមហ៊ុន​អាជីវកម្ម​ឈានមុខ​គេ​ជាច្រើន នៅ​កម្ពុជា​។ 
 
​អ្នកបើកបរ ក៏​អាច​ទទួលបាន​ការលើក​ទឹកចិត្ត​ជាច្រើន​ដែរ តាមរយៈ​កម្មវិធី​នេះ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​ជាច្រើន ពេញចិត្ត​ជាងគេ គឺ​មុខងារ​ពិសេសៗ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ការងារ​របស់​ពួកគាត់ កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​។  


 
​មុខងារ​ពិសេស​ថ្មី​ដ៏​មាន​ប្រជាប្រិយភាព​បំផុត ក្នុងចំណោម​មុខងារ​ថ្មីៗ ដែល​ជួយ​ឲ្យ​អ្នកបើកបរ​អាច​ប្រើប្រាស់​ពេលវេលា​ដ៏​មានតម្លៃ​បំផុត នៅតាម​ដងផ្លូវ គឺ​«Pax No Show»​។ មុខងារ​នេះ នឹង​ផ្តល់ប្រាក់​ឈ្នួល​លួង​ចិត្ត​ស្វ័យប្រវត្តិ ដល់​អ្នកបើកបរ ប្រសិនបើ​អ្នកដំណើរ ដែល​បាន​កក់​យានជំនិះ​របស់​ពួកគាត់ មិនបាន​មកដល់​កន្លែង​រង់ចាំ ក្នុង​រយៈពេល​៥​នាទី បន្ទាប់ពី​អ្នកបើក​បរបាន ទៅដល់​ទេនោះ​។ 
 
​លោក វែ​ន គី​រី ដែល​បាន​ក្លាយជា​ដៃគូ​បើកបរ​បស់ Grab អស់​រយៈពេល​៧​ខែ​មកហើយ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​ក្រុមហ៊ុន​ផ្តល់នូវ​មុខងារ​ដ៏​ពិសេស​នេះ (Pax No Show) ដែល​ផ្ទុយគ្នា​ស្រឡះ​ពី​ក្រុមហ៊ុន​ផ្សេង ដែល​មិន​ត្រឹមតែ​មិន​ផ្តល់ប្រាក់​ប៉ះប៉ូវ​ឲ្យ​យើង សម្រាប់​ការលុបចោល​ការ​កក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពិន័យ​យើង ចំពោះ​ការលុបចោល​នោះ​ទៀតផង​»​។ 
 
​មុខងារ​ពិសេស​ដ៏​មាន​ប្រជាប្រិយភាព​ផ្សេងទៀត គឺ​«Back-to-Back Jobs»​។ មុខងារ​នេះ អនុញ្ញាត​ឲ្យ​អ្នកបើកបរ ទទួលយក​ការ​កក់​របស់​អ្នកដំណើរ​ថ្មី​ម្នាក់ ក្បែរ​គោលដៅ​បច្ចុប្បន្ន​របស់ខ្លួន ក្នុងពេល​ពួកគាត់​កំពុងតែ​ដឹក​អ្នកដំណើរ​ម្នាក់​។ ការណ៍​ដែល​អាច​ទទួលយក​ការ​កក់​ថ្មី ជា​បន្តបន្ទាប់​គ្នា មានន័យថា​អ្នកបើកបរ នឹង​ចំណាយ​ពេលវេលា​តិច ក្នុងការ​រង់ចាំ​ចន្លោះ នៃ​ការ​កក់​នីមួយៗ​។ 


 
​លោក គ្រី សីហា ដែលជា​ដៃគូ​បើកបរ​ម្នាក់ទៀត​របស់​ក្រុមហ៊ុន Grab ជិត​១​ឆ្នាំ​មកហើយ បាន​ឲ្យ​ដឹងថា​៖«​នៅពេលដែល​ខ្ញុំ​បានធ្វើ​ដំណើរ​ជិត​ទៅដល់​គោលដៅ ដែល​ត្រូវ​ទម្លាក់​ភ្ញៀវ ខ្ញុំ​អាច​ទទួលយក​ការ​កក់​របស់​អ្នកដំណើរ​ថ្មី​ម្នាក់ នៅមុន​ពេល​ដឹក​អ្នកដំណើរ​បច្ចុប្បន្ន​រប​ស់​ខ្ញុំ ដល់​គោលដៅ​។ ប្រសិនបើ​អ្នកដំណើរ​ម្នាក់ មិន​មកដល់​ទីតាំង​ដែល​ត្រូវ​ទៅយក ក្រោយពី​ការរង់ចាំ​រយៈពេល​៥​នាទី​ទេនោះ ខ្ញុំ​អាច​លុបចោល​ការ​កក់​នោះ ហើយ Grab នៅតែ​ផ្តល់ប្រាក់​ឈ្នួល​សង​វិញ ចំនួន​២០០០​រៀល សម្រាប់​អ្នកបើកបរ​»​។ 
 
​មុខងារ​ពិសេស​ផ្សេងទៀត​ដែល Grab បានដាក់​ឲ្យ​ដំណើរការ​កាលពីពេល​ថ្មីៗ​នេះ គឺ «My Destination» ដែល​មានន័យថា អ្នកបើកបរ ជ្រើសរើស​គោលដៅ​មួយ​ទុក​មុន ដូចជា​ទៅផ្ទះ​ជាដើម ហើយ​កម្មវិធី​នេះ នឹង​ជួយ​រក​ការ​កក់​ជា​អាទិភាព ចំពោះ​អ្នកដំណើរ​ដែល​ទៅ​គោលដៅ​តែមួយ ដូច​អ្នកបើក​បរដែរ​។ 
 
​លោក​គី​រី បាន​បន្ថែមថា​៖«​ខ្ញុំ​ចូលចិត្ត​មុខងារ​ពិសេសៗ​ទាំងនេះ និង​សង្ឃឹមថា​ក្រុមហ៊ុន​នេះ នឹង​រក្សា​ការបង្កើត​មុខងារ ដ៏​មាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​បែបនេះ​»​។ 
 
​មុខងារ «Heatmap» គឺជា​មុខងារ​ថ្មី​មួយ​ផ្សេងទៀត របស់ Grab ដែលជា​មុខងារ​បង្ហាញ​ពី​ផែន​ទីមួយ​ឲ្យ​អ្នកបើកបរ មើលឃើញ​តំបន់​ផ្សេងៗ​ក្នុង​ទីក្រុង ពី​កន្លែង​ផ្សេងៗ ដែលមាន​សកម្មភាព​ក​ក់​យានជំនិះ​ច្រើន​។ ហេតុនេះ ពួកគាត់​អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​កន្លែង​ដែលមាន​តម្រូវការ​ខ្ពស់​នោះ ដូចជា កន្លែង​ប្រគំ​តន្ត្រី ឬ​ព្រឹត្តិការណ៍​កីឡា​ជាដើម ដែល​អាចមាន​អ្នកដំណើរ​ច្រើន​។ 
 
​លោក សូត្រ សុខ​ណា ដែល​បាន​ភ្ជាប់​កម្មវិធី Grab អស់​រយៈពេល​ច្រើនជាង​១​ឆ្នាំ​នោះ បាន​និយាយថា​៖ «Grab ផ្តល់នូវ​ការលើកទឹកចិត្ត​ជាច្រើន ដល់​អ្នកបើកបរ ហើយ​កម្មវិធី​នេះ បង្ហាញ​ឲ្យ​យើង​ឃើញ ពី​កន្លែង​ផ្សេងៗ​ដែលមាន​ការ​កក់​ច្រើន​»​។ 
 
​ក្រុមហ៊ុន Grab បាន​បញ្ជាក់ថា ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បេសកកម្ម​របស់ខ្លួន គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​បង្កើត​ឱកាស​នៃ​ការរក​ប្រាក់ចំណូល សម្រាប់​ដៃគូ​បើកបរ​របស់ខ្លួន ក៏ដូចជា​ធ្វើ​ឲ្យ​សេវា​ជិះ​យានជំនិះ កាន់​តែមាន​តម្លៃថោក សម្រាប់​ប្រជាជន​កម្ពុជា​កាន់តែច្រើន​។ 
 
​លោក​រ៉ូ​ណា​ល់ វ៉ង (Ronald Wong) នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន Grab មានប្រសាសន៍ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រចាំ​តំបន់ យើង​ចង់​ចែករំលែក និង​សិក្សា ពី​ប្រតិបត្តិការ​របស់​យើង​ទូទាំង​តំបន់​នេះ ដើម្បី​អភិវឌ្ឍ​កម្មវិធី​របស់​យើង​បន្ថែមទៀត និង​ធ្វើ​ឲ្យ​សេវា​ជិះ​យានជំនិះ​មាន​សុវត្ថិភាព សន្តិសុខ មាន​អត្ថប្រយោជន៍​ច្រើន សម្រាប់​ទាំង​អ្នកធ្វើដំណើរ និង​ដៃគូ​បើកបរ​របស់​យើង​»​។ 
 
​លោក​វ៉ង មានប្រសាសន៍​បន្ថែមថា​៖«​យើង​ស្តាប់​ដៃគូ​បើកបរ​របស់​យើង យ៉ាង​យកចិត្តទុកដាក់ ដើម្បី​រៀន​ពី​ពួកគាត់ ទាក់ទង​នឹង​បញ្ហា​ប្រឈមមុខ​ពិសេសៗ​មួយចំនួន ដែល​ពួកគេ​ជួបប្រទះ នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​សៀមរាប​។ ហើយ​យើង​ពិត​ជាមាន​មោទកភាព​ណាស់ ចំពោះ​មធ្យោបាយ ដែល​យើង​អាច​ប្រើប្រាស់​ឯកទេស​ផ្នែក​បច្ចេកវិទ្យា​របស់​យើង ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​»៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com