ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​កាន់តែ​ញ៉ាំ​កាន់តែ​ឆាប់​ចាស់​
18, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទម្លាប់​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​មួយចំនួន វារឹតតែ​ធ្វើ​ឲ្យ​អ្នក​ធាត់​កាន់តែខ្លាំង តែ​វា​នឹងធ្វើ​ឲ្យ​អ្នក​មើលទៅ​កាន់តែ​ឆាប់​ចាស់​ថែមទៀត​។



តើ​អ្នកមាន​ដឹង​ទេ​ថា អាហារ​ជាច្រើន​ដែល​អ្នក​បាន​ញ៉ាំ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ទេ តែ​វា​ក៏​បំផ្លាញ​ភាពជា​យុវវ័យ ជាពិសេស​រូបរាង​ខាងក្រៅ​របស់​អ្នក​តែម្តង​។​
 
​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ចាស់​៖
 
- ​អាហារ​សម្បូរ​ជាតិ​ផ្អែម​ពេក ជាពិសេស​ភាព​ផ្អែម​បែប​សិប្ប​និមិត្ត​តែម្តង​
​- អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ប្រភេទ Trans Fats ដែល​វា​ភាគច្រើន​មាន​ក្នុង​អាហារ​មាន​ជាតិ​ខ្លាញ់​រលើបៗ​ខ្លាំង​។​
- ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជាហេតុ​ផល​នាំ​ឲ្យ​ឆាប់​ជ្រួញ​ស្បែក​ដែរ​
​- ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាបូ​អុ​ី​ដ្រា​ត​ក៏​ធ្វើ​ឲ្យ​ឆាប់​ចាស់​បានដែរ​
​- អាហារ​ប្រៃៗ ជាពិសេស​ត្រីងៀត ឬ​ពង​ទាប្រៃ​តែម្តង​

សរុបសេចក្តី​មក ការកាត់បន្ថយ ឬ​ជៀសវាង​អាហារ​ទាំងអស់​ខាងលើនេះ គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ទទួលបាន​ថាមពល​រាងកាយ​កាន់តែច្រើន​បន្ថែម ផ្តល់​ភាព​រីករាយ​ដល់​រាងកាយ និង​ស្តារ​បាន​នូវ​រូបរាង​ជា​យុវវ័យ​ឡើងវិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com