ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖ យើង រកមិនឃើញ ដែលថាមានបរទេស១លាន ២លាននាក់នៅកម្ពុជា
17, Jul 2019 , 9:48 am        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ច្រានចោលចំពោះការវាយប្រហាររបស់គណបក្សនយោបាយខ្លះ ដែលថា មានជនអន្តោប្រវេសន៍ដល់ទៅ១លានឬ២លាននាក់ កំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។ សម្តេច បញ្ជាក់ដូច្នេះថា៖«១លាន ២លាននាក់ហ្នឹង យើងរកមិនឃើញ មិនដឹងទៅរកឯណា»។



ការថ្លែងរបស់រដ្ឋមន្រ្តីមហាផ្ទៃ គឺធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារស្តីពីការដកហូតឯកសារមិនប្រក្រតីពីជនបរទេស នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។ បើតាមសម្តេច ជនបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ន មានប្រមាណ៩ម៉ឺននាក់ប៉ុណ្ណោះ ដោយក្នុងនោះ ជនជាតិវៀតណាម មានច្រើនជាងគេ៕ 

Tag:
 ស ខេង
  ជនអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com