FIFA
កីឡាជាតិ
ជាតិ
ជម្រុះ World Cup 2022៖ ក្រុមខ្លាំងដែលកម្ពុជាជួបអាច អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ … អ្នកគាំទ្រកម្ពុជានាការប្រកួតវគ្គជម្រុះ World Cup 2018 ជុំទីពីរ កាលពីឆ្នាំ២០១៥ ដោយជប៉ុនឈ្នះ ២-០។ រូបថត AFP
× ការចាប់ឆ្នោតជុំទី២ នៃការប្រកួតវគ្គជម្រុះ FIFA World Cup នៅកាតា ឆ្នាំ២០២២ ប្រចាំទ្វីបអាស៊ី នឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី១៧ ខែកក្កដានេះហើយ នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ស្ថិតនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នាការចាប់ឆ្នោតនេះកម្ពុជាស្ថិតក្នុង Pot ទី៥។
ក្នុង Pot ទី១ ដែលមានក្រុមជម្រើសជាតិចំនួន៨ប្រទេស សុទ្ធសឹងជាក្រុមខ្លាំង រួមមាន អ៊ឺរ៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ម្ចាស់ផ្ទះកាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងចិន។ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាដែលស្ថិតក្នុង Pot ចុងក្រោយនឹងត្រូវជួបក្រុមខ្លាំងមួយពី Pot ទី១ នេះ។
នាការចាប់ឆ្នោតនេះ មានក្រុមជម្រើជាតិសរុបចំនួន ៤០ក្រុមដែលចែកចេញជា៥ Pot។ មួយក្រុមពី Pot នីមួយៗពីទី១ដល់៥ ត្រូវចាប់ចូលគ្នាឲ្យបាន៥ក្រុមក្នុងមួយពូល ក្នុងចំណោម៨ពូល។ ក្រោយចាប់ឆ្នោតរើសពួលទាំង៨ពី A ដល់ H រូចហើយ ពួកគេនឹងត្រូវប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះជុំទី២ FIFA World Cup ២០២២ ដើម្បីបន្តទៅជុំទី៣បន្តទៀត។
ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ ខែមិថុនា ឆ្នាំ២០២០។
ខាងក្រោមនេះជាក្រុមទាំង៤០ ដែលត្រូវចាប់ឆ្នោត៖
Pot ១៖ អ៊ឺរ៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងចិន
Pot ២: អ៊ីរ៉ាក់ អ៊ូសបេគីស្ថាន ស៊ីរី អូម៉ង់ លីបង់ កៀហ្ស៊ីស៊ីស្ថាន វៀតណាម និងហ្ស៊កដានី
Pot ៣: ប៉ាឡេស្ទីន ឥណ្ឌា បារ៉ែន ថៃ តាហ្ស៊ីគីស្ថាន កូរ៉េខាងជើង ឆាយនីសតាយប៉ិ និងហ្វីលីពីន
Pot ៤: តួកម៉េនីស្ថាន មីយ៉ាន់ម៉ា ហុងកុង យេម៉ែន អាហ្វហ្គានីស្ថាន ម៉ាល់ឌីវ កូវ៉ែត និងម៉ាឡេស៊ី
Pot ៥: ឥណ្ឌូណេស៊ី សិង្ហបុរី នេប៉ាល់ កម្ពុជា បង់ក្លាដែស ម៉ុងហ្គោលី, កោះហ្គាំ និងស្រីលង្កា
Tag:
World Cup
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com