កីឡាជាតិ
ជាតិ
ជម្រុះ World Cup 2022៖ កម្ពុជានៅពូល C ប៉ះ អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងហុងកុង
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវតទល់ជាមួយ អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងហុងកុង ក្នុងពូល C នៃការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា បន្ទាប់ពីចាប់ឆ្នោតចែកពូលរួចរាល់នៅថ្ងៃទី១៧ ខែកក្កដានេះ នាទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ស្ថិតនៅក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កម្ពុជាដែលស្ថិតក្នុង Pot ទី៥ ត្រូវបានវីរបុរសក្រុមអូស្ត្រាលីលោក Tim Cahill ចាប់ប៉ះក្រុមហុងកុងពី Pot ទី៤ បារ៉ែនពី Pot ទី៣ អ៊ីរ៉ាក់ពី Pot ទី២ និងអ៊ីរ៉ង់ពី Pot ទី១។
នាការចាប់ឆ្នោតនេះ មានក្រុមជម្រើសជាតិសរុបចំនួន ៤០ក្រុមដែលចែកចេញជា៥ Pot។ មួយក្រុមពី Pot នីមួយៗពីទី១ដល់៥ ត្រូវចាប់ចូលគ្នាឲ្យបាន៥ក្រុមក្នុងមួយពូល ក្នុងចំណោម៨ពូល។ ក្រោយចាប់ឆ្នោតរើសពូលទាំង៨ពី A ដល់ H រួចហើយ ពួកគេនឹងត្រូវប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះជុំទី២ FIFA World Cup ២០២២ ដើម្បីបន្តទៅជុំទី៣បន្តទៀត។ គោព្រៃកម្ពុជានឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ហើយជំនួបដំបូងត្រូវប៉ះហុងកុងនៅកីឡដ្ឋានអូឡាំពិក។
លទ្ធផលចាប់ឆ្នោតសម្រាប់ក្រុមទាំង៤០ ដែលចែកចេញជា៨ពូល ក្នុងមួយពូលមាន៥ក្រុម៖
ពូល A ៖ ចិន ស៊ីរី ហ្វីលីពីន ម៉ាល់ឌីវ និង កោះហ្គាម
ពូល B ៖ អូស្ត្រាលី ហ្ស៊កដានី ឆាយនីសតាយប៉ិ និង កូវ៉ែត
ពូល C ៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន ហុងកុង និងកម្ពុជា
ពូល D៖ អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន ប៉ាឡេស្ទីន យេមែន និងសិង្ហបុរី
ពូល E៖ បង់ក្លាដែស អូម៉ង់ ឥណ្ឌា អាហ្វហ្កានីស្ថាន និងកាតា
ពូល F៖ ជប៉ុន គៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន មីយ៉ាន់ម៉ា និងម៉ុងហ្គោលី
ពូល G៖ អេមីរ៉ាតអារ៉ាប់រួម វៀតណាម ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី
ពូល H៖ កូរ៉េខាងត្បូង លីបង់ កូរ៉េខាងជើង តួកមេនីស្ថាន និងស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com