ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ឲ្យប៉ូលិស ផ្អាកយកលុយពីអ្នកមិនពាក់មួកសុវត្ថិភាព១ខែ តែត្រូវឃាត់ម៉ូតូ រហូតមានមួកពាក់
17, Jul 2019 , 4:39 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញវិធានការថ្មីមួយ ទៅនគរបាលចរាចរណ៍ ឲ្យឃាត់ម៉ូតូទុក ដោយមិនត្រូវអនុញ្ញាតឲ្យបន្តដំណើរជាដាច់ខាត ប្រសិនបើអ្នកបើកបរណា មិនពាក់មួកសុវត្តិភាព។ តែទន្ទឹមនេះ សម្តេច ប្រាប់នគរបាលចរាចរណ៍ ឲ្យឃាត់តែម៉ូតូបានហើយ ដោយមិនចាំបាច់ពិន័យជាប្រាក់នោះទេ។



ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១នៃឆ្នាំ២០១៩ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចរដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា៖«១ខែហ្នឹង យើងមិនផាកលុយទេ តែត្រូវឃាត់ម៉ូតូទុក ចាំរកមួកបាន ចាំឲ្យទៅ មិនមានមួក គឺមិនឲ្យទៅតែម្តង។ នេះ មិនមែនជាវិធានការឃោរឃៅទេ ជាវិធានការទន់ភ្លន់ ដើម្បីការពារអាយុជីវិត»។

សម្តេច ស ខេង បន្ថែមថា បន្ទាប់ពីវិធានការរយៈពេល១ខែនេះហើយ នគរបាលចរាចរណ៍ ត្រូវផាកពិន័យជាប្រាក់ឡើងវិញ៕

អត្ថបទទាក់ទង

Tag:
 ស ខេង
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com