ជាតិ
យុវសិស្ស ហាន សោភ័ណ្ឌមរកត ប្រឡងចម្រៀងជាភាសាជប៉ុនជាប់ជ័យលាភីលេខ១ រូបពីស្ថានទូតជប៉ុន
× ភ្នំពេញ៖ យុវសិស្ស ហាន សោភ័ណ្ឌមរកត បានជាប់ជ័យលាភីលេខ១ ក្នុងការច្រៀងជាភាសាជប៉ុន នៃការប្រឡងចម្រៀងណូជូជីម៉ាន់ ដែលរៀបចំនៅ CJCC ក្នុងពិធីបុណ្យតាណាបាតាឆ្នាំ២០១៩ ។ កម្មវិធីប្រឡងចម្រៀងនេះរៀបចំឡើងដោយស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ។
កញ្ញា ហាន សោភ័ណ្ឌមរកត មកពីមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជាប់ជ័យលាភីលេខ១នេះ ទទួលបានពានកុលាលភាជន៍ ពានគ្រីស្ទាល់ វិញ្ញាបនបត្រ កុំព្យូទ័រយួរដៃមួយគ្រឿង និងកាបូបយួរដៃមួយ។
រូបពីស្ថានទូតជប៉ុន
សម្រាប់ជ័យលាភីលេខ២ បានទៅលើបេក្ខជនរហូតទៅដល់៣រូប គឺកញ្ញា សោម នីសោភា កញ្ញា ឡេង ថារី និងកញ្ញា ជួង សម្បត្តិសាន់ឌី មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ភាសាជប៉ុន។ ជ័យលាភីលេខ២ ទទួលបានវិញ្ញាបនបត្រ Tablet មួយគ្រឿង និងកាបូបយួរដៃមួយគ្រឿង។
ចំណែកជ័យលាភីលេខ៣ បានទៅលើកុមារី ម៉ម គ្រីស្ទីនណា មកពីសាលាភាសាជប៉ុនហ៊ីហ្វឹម៉ី ដោយទទួលបានវិញ្ញាបនបត្រ Tablet មួយគ្រឿង និងកាបូបយួរដៃមួយ។ ដោយឡែកកញ្ញា ហាន ស្រីនេត ទទួលបានជ័យលាភីរង្វាន់ពិសេសពីគណៈមេប្រយោគ ដោយទទួលបានវិញ្ញាបនបត្រ Speaker Wireless មួយគ្រឿងនិងតុក្កតាមួយ។
សូមបញ្ជាក់ថា នេះជាលើកទី១០ហើយសម្រាប់ការប្រឡងចម្រៀងណូដូជីម៉ាន់។ ការប្រឡងចម្រៀងនេះរៀបចំជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តសិស្សនិស្សិតសិក្សាភាសាជប៉ុននៅប្រទេសកម្ពុជា ឱ្យមានភាពរីករាយក្នុងការសិក្សាភាសា តាមរយៈការច្រៀងចម្រៀងជាភាសាជប៉ុន៕
Tag:
ចម្រៀង
សិល្បៈ
ជប៉ុន
សិស្ស
ប្រឡង
CJCC
© រក្សាសិទ្ធិដោយ thmeythmey.com