ជាតិ
ណៃ​ហេង ជម្នះ​នឹង​គ្រួសារ រៀន​កសិកម្ម និង​ប៉ង​បើក​កសិដ្ឋាន​ចម្រុះ​ផ្ទាល់ខ្លួន​
18, Jul 2019 , 7:59 am        
រូបភាព
​កំពត​៖ ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​កសិកម្ម នៃ​សាកល​វិទ្យា​ភូមិន្ទ​កសិកម្ម កញ្ញា យុង ណៃ​ហេង ចូល បម្រើ​ការងារ​នៅក្នុង​កសិដ្ឋាន​ដាំចេក​នៃ​ក្រុមហ៊ុន Longmate Agriculture នៅក្នុង​ស្រុក​ឈូក ខេត្តកំពត​។ កញ្ញា ណៃ​ហេង ដែល​បាន​បម្រើ​ការងារ​ជា​អ្នកសរសេរ​របាយការណ៍​ពី​ទិន្នន័យ​កសិកម្ម របស់​ក្រុមហ៊ុន​រយៈពេល​ជិត​១​ឆ្នាំនេះ បាន​ជម្នះ​ចិត្ត​ឪពុកម្ដាយ ដែល​ហាម​មិន​ឲ្យ​រៀន​ផ្នែក​កសិកម្ម​។​

 
«​ទាំង​ក្រុមគ្រួសារ ទាំង​អ្នកជិតខាង គាត់​មិនសូវ​ឲ្យ​តម្លៃ​ទេ លើ​ការរៀន​ផ្នែក​កសិកម្ម ព្រោះ​គាត់​គិតថា នៅពេល​ខ្ញុំ​បញ្ចប់​បរិញ្ញាបត្រ​កសិក​ម្ម​ហ្នឹង  គឺ​ពិបាក​ក្នុង​ការរក​ការងារ​ធ្វើ​។ ហើយ​មួយទៀត ពួកគាត់​គិតថា លក្ខណៈ​គំនិត​បែប​ចាស់​បុរាណ​ថា រៀន​ចប់​(​ផ្នែក​កសិកម្ម​) គឺ​ទៅធ្វើ​ស្រែចម្ការ​»​។ នេះ​ជាការ​រៀបរាប់​របស់​ក​ញ្ញា យ៉ុង ណៃ​ហេង ដែល​រៀន​ជំនាញ​កសិកម្ម ផ្ទុយ​ពី​បំណង​របស់​គ្រួសារ​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ដូ​តទៅ​៖ 
 
 
​មាន​ស្រុកកំណើត​នៅក្នុង​ខេត្តតាកែវ កញ្ញា ណៃ​ហេង យល់ឃើញថា ការរៀន​ផ្នែក​កសិកម្ម​នេះ វា​នឹង​អាច​ឲ្យ​នាង មានលទ្ធភាព​ជួយ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា តាមរយៈ​ការបើក​កសិដ្ឋាន​ផ្ទាល់ខ្លួន​មួយ​នៅ​ថ្ងៃ​អនាគត​។ កញ្ញា ណៃ​ហេង ដែល​មានកូន​ចិត្ត​ចង់​បើក​កសិដ្ឋាន​ចម្រុះ​ផ្ទាល់ខ្លួន​មួយ​នោះ បាន​ជំរុញ​ឲ្យ​យុវជន​ចូលរួម​លើ​ផ្នែក​កសិកម្ម​ឲ្យ​ច្រើន ដើម្បី​ជួយ​ស្ដារ​លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយ​ប្រទេសជិតខាង​លើ​វិស័យ​កសិកម្ម​នេះ​៕
 

Tag:
 យុង ណៃ​ហេង​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com