កីឡាជាតិ
ជាតិ
Hun Sen Cup៖ សូលទីឡូអង្គរ និងក្រសួងការពារជាតិ ឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ លោក សុក វាសនា គ្រូបង្វឹកអាស៊ីអឺរ៉ុបដើរចេញពីទីលានទាំងខកចិត្តក្រោយក្រុមលោកចាញ់ក្រសួងការពារជាតិទាំង២ជើងក្នុងលទ្ធផល ៦-៣។ រូបថត CNCC
× សូលទីឡូអង្គរ និងក្រសួងការពារជាតិ ទទួលបានកៅអីទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ ក្រោយការប្រកួតរៀងៗខ្លួន នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
នៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក៖ រតនគិរី ៥-៥ សូលទីឡូអង្គរ
-រតនគិរី៖ សម្បត្តិបញ្ញា ២៥, ៥៤, ចាន់ វិផល ២៩, ចាន់ សំណាង ៨២, គង់ ឆវ័ន្ត ៩០
-សូលទីឡូអង្គរ៖ សឿង បញ្ញា ១៥, ៨១, លី មស្លីម ២៤, លី សារ័ត្ន ៥៨ (ប៉េណាល់ទី), ៨៣
ទាំងពីរជើង សូលទីឡូអង្គរឈ្នះ ១៥-៦
នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ៣-២ អាស៊ីអឺរ៉ុប
-ក្រសួងការពារជាតិ៖ រ៉ឹង ប៊ុនហៀង ៣៤, ៩០+៥, ៩០+៧
-អាស៊ីអឺរ៉ុប៖ សុក ច័ន្ទរស្មី ៦១, ពិន សារែន ៩០+៣
ទាំងពីរជើង ក្រសួងការពារជាតិ ឈ្នះ ៦-៣។
សូលទីឡូអង្គរ និងក្រសួងការពារជាតិ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ជាមួយបឹងកេត អង្គរថាយហ្គឺរ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com