ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​គេង​ផ្អៀង​មក​ខាងឆ្វេង មាន​ប្រយោជន៍​ដល់​សុខភាព​ម្លឹ​ង​សោះ​!!!
18, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​តែងមាន​ជំហរ​នៃ​ការ​គេង​ខុសៗ​គ្នា​។ ជាធម្មតា គេ​តែង​ជ្រើស​រើសយក​ជំហរ​នៃ​ការ​គេង​ណា​ដែល​ផ្តល់​ផាសុកភាព​បំផុត​ទើប​អាច​គេង​លក់​។



ប៉ុន្តែ​អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា ការ​គេង​ចំហៀង​មក​ខាងឆ្វេង អាចជួយ​ឲ្យ​ទទួលបាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន​ដូចជា​៖
 
បេះដូង​ធ្វើការ​បាន​ធម្មតា​
 
​ចំហៀង​ខាងឆ្វេង​របស់​បេះដូង​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាងកាយ​ទាំងអស់​។ រឿងនេះ​នឹងធ្វើ​ឲ្យ​អ្នក​យល់ច្បាស់​ថា​ហេតុអ្វី​បានជា​ការ​គេង​មក​ខាងឆ្វេង​ធ្វើ​ឲ្យ​បេះដូង​កាន់តែ​ស្រួល​ក្នុងការ​ច្របាច់​ឈាម​ទោះបីជា​អ្នក​កំពុងតែ​គេង​ក៏ដោយ​។ ការ​គេង​ក្នុង​ជំហរ​បែបនេះ អាចជួយ​ដល់​របត់​ឈាម​រត់​ប្រើប្រាស់​ទំនាញផែនដី​ដើម្បី​ជំរុញ​ដល់​ការដឹកនាំ​ឈាម​ដែល​មិនសូវមាន​អុកស៊ីសែន​ទៅ​បេះដូង​ឲ្យ​កាន់តែ​លឿន​ដើម្បី​ប្តូរ​យក​អុកស៊ីសែន​កាន់តែច្រើន​វិញ​។ 
 
​មាន​ប្រយោជន៍​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​
 
​គ្មានអ្វី​ខុស​ឡើយ​បើសិនជា​អ្នកសម្រេចចិត្ត​គេង​ផ្អៀង​មក​ខាងស្តាំ​ក្នុងពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​បើសិនជា​អ្នក​គេង​ផ្អៀង​មក​ខាងឆ្វេង អ្នកនឹង​ទទួលបាន​ប្រយោជន៍​របស់​វា ជាពិសេស​ត្រីមាស​ចុងក្រោយ​តែម្តង​។ វា​នឹង​ជួយ​បង្កើន​លំហូរ​ឈាម សង្គ្រោះ​ដល់​ថ្លើម​ដើម្បី​កុំ​ឲ្យ​ធ្វើការ​ច្រើន​ជ្រុល​បាន​។ 
 
​ពង្រឹង​ដល់​លំហូរ​ទឹករងៃ​
 
​ប្រព័ន្ធ​ទឹករងៃ​មាន​នាទី​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ​។ អ្នកជំនាញ​និយាយថា ប្រព័ន្ធ​ទឹករងៃ​បង្ហូរទឹក​របស់​វា​នៅក្នុង​បំពង់​នៅ​ទ្រូង​ផ្នែក​ខាងឆ្វេង​។ ហេតុ​ដូច្នេះហើយ​អ្នកនឹង​ទទួលបាន​ប្រយោជន៍​បើសិនជា​អ្នក​គេង​ផ្អៀង​មក​ខាងឆ្វេង ព្រោះ​វា​នឹង​ជួយ​ជំរុញ​ដល់​ការបញ្ចេញ​ជាតិពុល​កាន់​តែមាន​ប្រសិទ្ធភាព​។ 
 
​ជួយ​ថ្លើម​កុំ​ឲ្យ​ស្ទះ​
 
​ថ្លើម​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​នៃ​រាងកាយ ហើយ​វា​អាច​ស្ទះ​បាន​បើសិនជា​អ្នក​ចំណាយពេល​ច្រើន​ម៉ោង​គេង​ផ្អៀង​មក​ខាងស្តាំ​។ ការ​គេង​ផ្អៀង​មក​ខាងឆ្វេង គឺ​ជួយ​ថ្លើម​ក្នុង​ការបញ្ចេញ​ជាតិពុល​កាន់តែ​មាន​ប្រសិទ្ធភាព​បាន​។ 

​ពង្រឹង​ដល់​មុខងារ​អណ្តើក​
 
​អណ្តើក​គឺជា​សរីរាង្គ​មួយ​ដែល​ចូលរួម​ក្នុង​ប្រព័ន្ធ​ទឹករងៃ​ដែរ​។ វា​ស្ថិតនៅ​ផ្នែក​ខាងឆ្វេង​នៃ​រាងកាយ ហើយ​បើសិនជា​អ្នក​គេង​ផ្អៀង​មក​ខាងឆ្វេង មានន័យថា អ្នកនឹង​ជួយ​ដល់​អណ្តើក​ធ្វើការ​កាន់តែ​ល្អ ជាពិសេស​ការ​ច្រោះ​ជាតិពុល​តែម្តង​។ 
 
​បង្ការ​ការ​ក្រហាយ​ដើមទ្រូង​នៅពេល​យប់​
 
​ក្នុងករណី​កើត​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​មក​បំពង់ក អ្នក​គួរតែ​ពិចារណា​លើ​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង​ហើយ​។ នៅពេល​អ្នក​គេង​ក្នុង​ជំហរ​បែបនេះ ក្រពះ​នឹង​ធ្លាក់​នៅក្រោម​ស្រាប់ ដូច្នេះ​វា​នឹងមិន​ងាយ​ធ្វើ​ឲ្យ​អាស៊ីត​ក្រពះ​ច្រាល​ចេញមក​ខាងលើ​បានឡើយ​។ 
 
​ជួយ​ឲ្យ​ពោះវៀន​ច្រោះ​ជាតិពុល​កាន់តែ​ល្អ​
 
​ប្រើ​ភ្ជាប់​ពោះវៀនតូច​ទៅនឹង​ពោះវៀនធំ ឬ​ហៅថា Ileocecal Valve (IV) ស្ថិតនៅ​ចំហៀង​ខាងឆ្វេង​នៃ​ពោះ​។ អ្នក​ត្រូវតែ​គេង​នៅ​ចំហៀង​ខាងឆ្វេង​នេះ​ដើម្បី​បង្កើន​ការបញ្ចេញ​កាកសំណល់​កាន់តែ​មាន​ប្រសិទ្ធភាព​។ ខណៈពេលដែល​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង អ្នកនឹង​ជួយ​បញ្ជូន​កាកសំណល់​ពី​ពោះវៀនតូច​ទៅ​ពោះវៀនធំ​កាន់តែ​ស្រួល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com