ជាតិ
រូបត្លុក
Cambodia: FDI is Ok, តែសំរាម អត់ទេ!
×
ភ្នំពេញ៖ កម្ពុជាស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស Foreign Direct Investment (FDI)។ តែកម្ពុជា បដិសេធសំរាមពីបរទេស។ មកពីប្រភពណា ទៅប្រភពហ្នឹងវិញ។ កាលពីថ្ងៃទី១៦ខែកក្កដាកន្លងមកនេះ កុងតឺន័រ៨៣ទូ នៅផែព្រះសីហនុ ដែលសមត្ថកិច្ចរកឃើញផ្ទុកសំណល់ប្លាស្ទិកនោះ មានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា ដែលមានទម្ងន់ប្រមាណ១,៦០០តោន។ នេះបើតាមរបាយការណ៍ដែលផ្តល់ដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិក ត្រូវបានគេក្លែងឈ្មោះទំនិញ ដោយដាក់ថា ជា«ផលិតផលសម្រាប់កែច្នៃឡើងវិញ»ដោយមិនបានបញ្ជាក់ថាជា«សំណល់ប្លាស្ទិក»ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com