ជាតិ
រថយន្ត
ចំណតរថយន្ត​បណ្តោះអាសន្ន​នៅមុខ​អង្គរវត្ត នឹង​ក្លាយជា​កន្លែង​ដាំ​កូនឈើ​
18, Jul 2019 , 9:19 pm        
រូបភាព
រូបភាពផ្តល់ដោយរូបពីអាជ្ញាធរជាតិអប្សរា
រូបភាពផ្តល់ដោយរូបពីអាជ្ញាធរជាតិអប្សរា
ដោយ: ថ្មីៗ
​ចំណតរថយន្ត​បណ្តោះអាសន្ន នៅខាងមុខ​ប្រាសាទអង្គរវត្ត នឹងត្រូវ​បញ្ឈប់​ប្រតិបត្តិការ ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩​ទៅ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា​នៅ​ថ្ងៃទី​១៨ ខែកក្កដា ដែល​បាន​ប្រាប់​ឲ្យ​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ ត្រូវ​ទៅ​ចត​រថយន្ត​របស់ខ្លួន នៅ​ចំណតរថយន្ត​ប្រាសាទអង្គរវត្ត​ដែល​បានរៀបចំ​រួចរាល់ ដែល​ស្ថិតនៅ​ផ្នែក​ខាងលិច នៅ​ចំណតរថយន្ត​បណ្តោះអាសន្ន​។

 
​ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​អ​ប្សា​រា មិនបាន​បញ្ជាក់​មូលហេតុ​នៃ​ការបញ្ឈប់​ប្រតិបត្តិការ​នេះ​ទេ ក៏ប៉ុន្តែ​គេ​កត់សម្គាល់ថា ចំណត​បណ្តោះអាសន្ន​នេះ រង​ការខូចខាត និង​ត្រូវ​ការរៀបចំ​ឡើងវិញ​។ 
 
​បើតាម​សេចក្តីជូនដំណឹង​ដដែល  ទីតាំង​ចំណតរថយន្ត​បណ្តោះអាសន្ន នឹងត្រូវ​រៀបចំ​ជា​កន្លែង​ដាំ​កូនឈើ​ឡើងវិញ ដោយ​រក្សា​មួយផ្នែក​នៃ​ទីតាំង​នេះ សម្រាប់​ប្រើប្រាស់​ជា​ចំណត​របស់​រ៉ឺម៉ក​កង់​បី​៕


រូបភាពផ្តល់ដោយរូបពីអាជ្ញាធរជាតិអប្សរា


Tag:
 ចំណត​
 ​រថយន្ត​
 ​អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com