កីឡាជាតិ
ជាតិ
Hun Sen Cup៖ គិរីវង់ទម្លាក់ណាហ្គា ខណៈវិសាខាបន្តឈ្នះនគរបាលជាតិ ៤-០ ថែមទៀត វិសាខាឈ្នះនគរបាលជាតិទាំងពីរជើងសរុប ១០-០។ រូបថត CNCC
× គិរីវង់សុខសែនជ័យ និងវិសាខា ទៅចូលរួមជាមួយ៦ក្រុមផ្សេងទៀតនៅវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ បន្ទាប់ពីពួកគេមានប្រៀបលើគូប្រជែងក្រោយប្រកួតទាំងពីរជើង។ ណាហ្គាវើលដ៍ឈ្នះគិរីវង់សុខជ័យ ១-០ ប៉ុន្តែពួកគេបានចាញ់ ២-០ កាលពីជើងទីមួយ រីឯវិសាខា បន្តឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-០ បន្ថែមទៀត បន្ទាប់ពីឈ្នះ ៦-០ កាលពីជើងទីមួយ។
ណាហ្គាវើល ១-០ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ
-ណាហ្គាវើល៖ គួច ដានី (ប៉េណាល់ទី ៦៦)
សរុបទាំងពីរជើង៖ គិរីវង់ឈ្នះ ២-១
វិសាខា ៤-០ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋានវិសាខា
-វិសាខា៖ ចិន វណ្ណៈ ១៣, ៣០, ឡុង ម៉េងហាវ ៨៨, វុធ តុលា ៩០+៤
សរុបទាំងពីរជើង៖ វិសាខាឈ្នះ ១០-០
គិរីវង់សុខសែនជ័យ និងវិសាខា ចូលរួមជាមួយបឹងកេត អង្គរថាយហ្គឺរ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង សូលទីឡូអង្គរ និងក្រសួងការពារជាតិ នៅវគ្គ៨ក្រុមចុងក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com