ជាតិ
បាក់ឌុប
បាក់​ឌុប​៖ ក្រសួង​អប់រំ នឹង​ប្រកាស​លំដាប់​អក្ខរក្រមនាមត្រកូល​តាម​មណ្ឌល​ប្រឡង នៅ​ថ្ងៃទី​៩ សីហា​
19, Jul 2019 , 3:30 pm        
រូបភាព
ដោយ៖ ឆាយ រង្សី

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ សីហា​ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​បញ្ជី​ឈ្មោះ​បេក្ខជន តាម​លំដាប់​អក្ខរក្រម​នាមត្រកូល និង​តាម​មណ្ឌល​ប្រឡង នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ (MoEYS Cambodia)​។ នេះ​បើតាម​ក្រសួង​អប់រំ យុវជន និងកីឡា។



ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ យុវជន កីឡា ថ្ងៃទី​១៩ ខែកក្កដា​នេះ  បាន​បញ្ជាក់ថា បញ្ជី​ឈ្មោះ​បេក្ខជន​តាម​លំដាប់​អក្ខរក្រម​នាមត្រកូល តាម​មណ្ឌល​ប្រឡង នឹង​ប្រកាស​នៅ​ថ្ងៃទី​៩ សីហា​។ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ  នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​បេក្ខជន​ប្រឡង​សុ​រប​ចំនួន ១១៩,២១៧​នាក់។

ក្នុង​ដំណើរការ​នៃ​ការប្រឡង​នេះ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន ២០២​មណ្ឌល ក្នុងនោះ មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៧៥​មណ្ឌល និង​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១២៧​មណ្ឌល​។ ជាមួយគ្នានេះ មុខវិជ្ជា​ជម្រើស​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ គឺ​ប្រវត្តិវិទ្យា និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​ផែនដី​-​បរិស្ថានវិទ្យា​៕

© រក្សាសិទ្ធិដោយ thmeythmey.com