កីឡាជាតិ
ជាតិ
ជួន ចាន់​ចាវ ទំនង​អាច​អវត្តមាន​រហូត​ចប់​រដូវ​កាល ក្រោយ​រងរបួស​ទ្រនាប់​ឆ្អឹង​ជង្គង់​
19, Jul 2019 , 10:19 pm        
រូបភាព
កីឡាករ ជួន ចាន់ចាវ (ស្តាំ)និងកីឡាករ អ៊ន ចាន់ប៉ូលីន ក្រោយបន្តកិច្ចសន្យាថ្មីជាមួយភ្នំពេញក្រោន
កីឡាករ ជួន ចាន់ចាវ (ស្តាំ)និងកីឡាករ អ៊ន ចាន់ប៉ូលីន ក្រោយបន្តកិច្ចសន្យាថ្មីជាមួយភ្នំពេញក្រោន
ដោយ:
​ខ្សែបម្រើ​ភ្នំពេញ​ក្រោ​ន ជួន ចាន់​ចាវ ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត​២​ខែ​ដើម្បី​សម្រាក​ព្យាបាល​របួស​ទ្រនាប់​ឆ្អឹង​ជង្គង់​។ បញ្ហា​របួស​នេះ កើតឡើង​ក្នុងអំឡុងពេល​ហ្វឹកហាត់ ដើម្បី​ត្រៀម​ប៉ះ​ជាមួយ​អគ្គិសនី​កម្ពុជា​ក្នុងជំនួប​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១១​កន្លងទៅ​។​

 
​បញ្ហា​របួស​នេះ អាចធ្វើ​ឲ្យ ចាន់​ចាវ អវត្តមាន​ក្នុងជំនួប​ដែល​នៅសល់​របស់​ភ្នំពេញ​ក្រោ​ន​រហូត​ចប់​រដូវ​កាល​ឆ្នាំ​២០១៩​។ បច្ចុប្បន្ន​ការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​១៦​ហើយ ពោលគឺ​នៅសល់តែ​១០​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។   
 
​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​កីឡាករ ជួន ចាន់​ចាវ បាន​ទៅពិនិត្យ​របួស​នៅ​វៀតណាម​ពីរលើក​រួចមកហើយ តែ​របួស​នេះ​ពុំ​អាច​ឈានដល់​ដំណាក់​វះកាត់​នោះឡើយ​។ កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ ទើបតែ​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​រហូតដល់​ឆ្នាំ​២០២២​។ ចាន់​ចាវ ជា​យុវជន​របស់​ក្លិប​ភ្នំពេញ ដែល​ត្រូវបាន​ដំឡើង​ឲ្យ​មកលេង​នៅ​ឈុត​ធំ​៕ 
 

Tag:
 បាល់ទាត់​
  ជួន ចាន់​ចាវ​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com