ជាតិ
សេដ្ឋកិច្ច
៥​ខែ​ដើមឆ្នាំ ក្រសួង​រ៉ែ​ប្រមូល​ចំណូល​បាន ១១​លាន​ដុល្លារ
20, Jul 2019 , 11:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ ថាមពល និង​ប្រេងកាត បាន​ចំនួន ៤៥,៥៣ ពាន់​លាន​រៀល (​ប្រហែល​១១,២​លាន​ដុល្លារ​)​។ នេះ​បើតាម​ទិន្នន័យ​ដែល​ប្រកាស​ក្នុង​ពិធី​បូកសរុប​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១៦ ខែកក្កដា​។​



​ចំណូល​ជាង​១១​លាន​ដុល្លារ​នេះ គឺ​ស្មើនឹង ៥៥​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។  ដោយឡែក​ក្នុង​ឆ្នាំ​២០១៨  កន្លងមក ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ ថាមពល និង​ប្រេងកាត​ចំនួន ៨៣,៥៧​ពាន់​លាន​រៀល​(​ប្រមាណ​២០,៦​លាន​ដុល្លារ​)៕
 
 
 
 
 
 
 
 

Tag:
 រ៉ែ​
 ​ចំណូល​
 ​ប្រេងកាត​
© រក្សាសិទ្ធិដោយ thmeythmey.com