ជាតិ
សេដ្ឋកិច្ច
លោក ម៉ុង ឫទ្ធី ស្នើ​មិន​ឲ្យ​មានការ​បង្ហោះ​សារ​បំភ័យ​អ្នក​បរិភោគ​សាច់ជ្រូក
20, Jul 2019 , 2:57 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ក្នុង​តំបន់​មួយចំនួន​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​ការលក់​សាច់ជ្រូក​លើ​ទីផ្សារ​ថយចុះ ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​ខ្លាចរអា​នឹង​បរិភោគ​សាច់ជ្រូក​។ លោក ម៉ុង ឫទ្ធី អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម និង​ជា​ម្ចាស់​កសិក​ដ្ឋា​ន​ចិញ្ចឹម​ជ្រូក​ផង​នោះ បាន​អំពាវនាវ​មិន​ឲ្យ​មានការ​បង្ហោះ​សារ​បំភ័យ​អ្នក​បរិភោគ​សាច់ជ្រូក ខណៈ​ជំងឺ​នេះ​មិន​ឆ្លង​ពី​ជ្រូក​ទៅ​មនុស្ស​នោះទេ​។​



​ប្រសាសន៍​លោក ម៉ុង ឫទ្ធី ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២០​ខែកក្កដា​នេ​៖
 


 
«​បើ​យើង​មិនចេះ​បច្ចេកទេស​ជំងឺ​សត្វ​នោះទេ នៅ​ឲ្យ​ស្ងៀម​ទៅ មិន​ហូប មិន​ហូប​ខ្លួនឯង​ទៅ កុំ​បង្ហោះ​(​សារ​) អ៊ីចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍​អ្នក​បរិភោគ ប៉ះពាល់​អាជីវកម្ម​របស់​កសិក​រ​របស់​យើង​»​។ លោក ម៉ុង​ឫទ្ធី លើកឡើង​បែបនេះ​។​
 
​ម្ចាស់​ក្រុមហ៊ុន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក  M’s Pig  រូបនេះ ប្រាប់ថា ជំងឺប៉េស្ត​នេះ​អាច​នឹង​បន្ត​ជា​បញ្ហា​សម្រាប់​វិស័យ​ចិញ្ចឹម​ជ្រូក​ដល់​ទៅ​៥ ឯណោះ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ជំងឺ​នៅចាំ​បំផ្លាញ​យើង​ប្រហែលជា​បួន​ប្រាំ​ឆ្នាំ​ឯណោះ ព្រោះ​ចាប់ពី​ឆ្លង​មក ទ្រុង​ហ្នឹង មិនអាច​ដាក់​ជ្រូក​បាន​ទៀត​ទេ  ដាក់​ទៅ​ឆ្លង​ទៀត​»​។​
 
​លើសពីនេះទៅទៀត  ទោះ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​បញ្ចប់​នៅពេល​ណាមួយ ក៏​វិស័យនេះ​នៅតែ​អាច​ប្រឈម​បញ្ហា​មួយទៀត គឺ​ខ្វះ​ជ្រូក​រស់ ហើយ​សាច់ជ្រូក​ឡើងថ្លៃ​ខ្ពស់​។  រឿងនេះ​បានកើត​ឡើង​នៅ​ប្រទេស​ចិន​សព្វថ្ងៃនេះ​។ លោក ម៉ុង ឫទ្ធី លើកឡើង​ដូចនេះ​ថា​៖«​នៅ​កម្ពុជា​យើង ពេល​អស់​ជ្រូក​របស់​កសិករ ហើយ​ជ្រូក​ខ្នាត​មធ្យម​នោះ​ទៅ ក៏​អាច​ឡើងថ្លៃ​ដូច​តែ​គ្នា​ដែរ​»​។​

Tag:
 ជ្រូក​
  ប៉េស្ដ​ជ្រូក​អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com