ជាតិ
បាក់ឌុប
លោក នាង បូ «គ្រូរូបណាក៏ដូចគ្នាដែរ បានសិស្សជាប់និទ្ទេសល្អៗ សប្បាយចិត្ត ដើរអួតប្រាប់គេប្រាប់ឯង»
× ភ្នំពេញ៖ សាស្ត្រាចារ្យគណិតវិទ្យា នាង បូ ថ្លែងទាំងក្ដីរំភើបថា រូបលោកក៏ដូចជាគ្រូដៃទៃទៀតដែរ ពេលសិស្សរបស់ខ្លួនប្រឡងជាប់និទ្ទេសល្អៗ គឺសប្បាយចិត្ត និងអួតប្រាប់គេ។ តើធ្វើដូចម្ដេចទើបគ្រូ បង្រៀនសិស្សឲ្យចេះ ឲ្យពូកែ? សាស្ត្រាចារ្យគ្រប់រូបសុទ្ធតែបង្រៀនសិស្សតាមវិធីសាស្ត្របង្រៀនរបស់ក្រសួងអប់រំ ដោយផ្គួបផ្សំនឹងបទពិសោធ និងទេពកោសល្យពីកំណើតជាដើម។
សាស្ត្រាចារ្យ នាង បូ បានចែករំលែកពីវិធីសាស្ត្របង្រៀនសិស្សឲ្យឆាប់ចេះ ចាំ និងងាយយល់ ថា រូបលោកផ្ទាល់យកទេពកោសល្យពីកំណើត និងលើកឧទាហរណ៍ពីអ្វីៗជុំវិញខ្លួន មកពន្យល់សិស្ស។ វិធីសាស្ត្រនេះធ្វើឲ្យលោក នាង បូ បង្រៀនសិស្សបានជោគជ័យច្រើន រហូតមានសិស្សមួយចំនួនដែលរៀនជាមួយលោកសាស្ត្រាចារ្យ បានប្រឡងជាប់ជាសិស្សពូកែទូទាំងប្រទេស និងទទួលបាននិទ្ទេស A លើមុខវិជ្ជាគណិតវិទ្យាជាច្រើនជំនាន់ផងដែរ។
សូមអញ្ជើញទស្សនាវីដេអូខ្លី ដែលសារព័ត៌មានថ្មីៗបានសាកសួរសាស្ត្រាចារ្យគណិតវិទ្យា នាង បូ ដូចតទៅ៖
សាស្ត្រាចារ្យឯកទេសគណិតវិទ្យាដ៏ល្បី នៅវិទ្យាល័យបាក់ទូក នារាជធានីភ្នំពេញ វ័យជិត៥០ឆ្នាំ ដែលបទពិសោធជិត៣០ឆ្នាំ រូបនេះ បញ្ជាក់ថា ការលើកយកអ្វីៗដែលមាននៅជិតខ្លួនមកពន្យល់ អាចធ្វើឲ្យសិស្សងាយស្រួលយល់ និងស្រួលចាំ។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ នាង បូ ក៏ត្រូវនឹងពីសមត្ថភាពរបស់សិស្សផងដែរ ដើម្បីងាយស្រួលពន្យល់ ទៅតាមកម្រិតនៃចំណេះដឹងរបស់ពួកគេ។
© រក្សាសិទ្ធិដោយ thmeythmey.com