បឹងកេត​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ថា​យ​ហ្គឺ​រ ចំណែក​យុវជន​បាទី​និង​សូល​ទី​ឡូ​នៅតែ​មិនអាច​ជម្រះបញ្ជី​ចាស់​
កីឡាជាតិ
ជាតិ
បឹងកេត​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ថា​យ​ហ្គឺ​រ ចំណែក​យុវជន​បាទី​និង​សូល​ទី​ឡូ​នៅតែ​មិនអាច​ជម្រះបញ្ជី​ចាស់​
20, Jul 2019 , 5:55 pm        
រូបភាព
​ក្រុម​បឹងកេត​មិនអាច​រកបាន​៣​ពិន្ទុ​ពី​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើង​ទី​២​នោះទេ ដោយ​ពួកគេ​បន្ត​រក្សា​លទ្ធផល​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​ដូច​ជើង​ទី​១​។ ចំណែក​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី និង​សូល​ទី​ឡូ​អង្គរ​នៅតែ​មិនអាច​ជម្រះបញ្ជី​ចាស់​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​នៅ​ជើង​ទី​២ ដោយ​បាទី​បន្ត​ចាញ់​អគ្គិសនី ៥-១ ខណៈ​សូល​ទី​ឡូ​អង្គរ​ចាញ់​អាស៊ី​អឺរ៉ុប ១-០​។

 
​នា​ការប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ទាំង​បឹងកេត និង​អង្គ​រថា​យ​ហ្គឺ​រ​សុទ្ធ​បាន​បង្កើត​ឱកាស​មាស​រៀង​ខៗ​ខ្លួន តែ​ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ​និង​អ្នកចាំទី​។ គ្រាប់​បាល់​ទី​១​បានកើត​ឡើង បន្ទាប់ពី​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​បានសម្រេច​១​គ្រាប់​ឲ្យ​បឹងកេត​នៅ​នាទី​៣៦ ក្រោយ​ខ្សែការពារ​ជប៉ុន Ryota Hayashi បាន​បង្កកំហុស​ធ្វើ​ខ្សែប្រយុទ្ធ Samuel Ajayi ដួល​។ 
 
៣​ពិន្ទុ​សម្រាប់​ម្ចាស់ផ្ទះ​បឹងកេត​ត្រូវបាន​បាត់បង់ បន្ទាប់ពី​កីឡាករ តាំង សុភ័ក្ត្រ រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​នៅ​នាទី​ទី​៨២​។ ទោះ​បឹងកេត​ព្យាយាម​បង្កើត​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់​យ៉ាងណាក៏ដោយ តែ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ដើម្បី​បន្ត​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ដូច​ជើង​ទី​១​។​
 
​លទ្ធផល​នេះ​នាំ​ឲ្យ​ទាំងពីរ​បន្ត​ឈរ​លេខ​រៀង​ដដែល​រៀងៗ​ខ្លួន ដោយ​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៣៤​ពិន្ទុ ខណៈ​បឹងកេត​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​៣១​ពិន្ទុ​។ 
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី ក្រុម​ម្ចាស់ផ្ទះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​អគ្គិសនី​កម្ពុជា ៥-១ ស្របពេល​សូល​ទី​ឡូ​អង្គរ​រង​ការខកចិត្ត​ក្រោម​ថ្វី​ជើង​អាស៊ី​អឺរ៉ុប ១-០ នៅលើ​ទឹកដី​ខ្លួន​។ លទ្ធផល​នេះ មានន័យថា ទាំង​ក្រុមយុវជន​បាទី និង​សូល​ទី​ឡូ​អង្គរ​នៅតែ​មិន​ជម្រះបញ្ជី​ចាស់​ជា​អគ្គសិ​នី និង​អាស៊ី​អឺរ៉ុប​បាន​ដដែល​៕  
 

Tag:
 Cambodian League 2019
  ចាន់ វឌ្ឍនាកា​
  បឹងកេត​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com