ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ផ្លែចេកក៏មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម រួមទាំងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតដែលល្អសម្រាប់រក្សាសុខភាពរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប។ ខាងក្រោមវេបសាយសុខភាព Health.com.khនឹងបង្ហាញដឹងពីអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលនៃការទទួលទានផ្លែចេកជាប្រចាំ ៖
១. ទប់ស្កាត់ប្រឆាំងជំងឺខ្វះគ្រាប់ឈាមក្រហម
ចេក ជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតសម្រាប់អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម ដោយវាមានផ្ទុកសម្បូរទៅដោយជាតិដែកដែលជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ចេកក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ផងដែរ ហើយនេះជាហេតុផលដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំដើម្បីបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ។ អ្នកនឹងសម្គាល់ឃើញលទ្ធផល ជាពិសេសកំឡុងពេលរដូវនៃជំងឺផ្ដាសាយ ឬរដូវត្រជាក់ចូលមកដល់។
៣. សុខភាពបេះដូង
ផ្លែចេកជាប្រភពដ៏ប្រសើរបំផុតនៃជាតិប៉ូតាស្យូម និងម៉ង់កាណែសដែលចាំបាច់សម្រាប់រក្សាសុខភាពបេះដូង ជាពិសេសជួយគ្រប់គ្រងសម្ពាធឈាមទប់ស្កាត់ជំងឺគួរអោយព្រួយបារម្ភបានជាច្រើន។
៤. គ្រប់គ្រងសម្ពាធឈាម
ផ្លែចេក ក៏ជាប្រភពដ៏ល្អបំផុតមួយនៃប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលមានប្រសិទ្ធិភាពជួយគ្រប់គ្រងជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ ព្រមទាំងធ្វើអោយកម្រិតនៃសម្ពាធឈាមមានលក្ខណៈប្រសើរឡើងផងដែរ។
៥. បង្កើនការរំលាយអាហារ
ផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង។
៦. សុខភាពតម្រងនោម
ប៉ូតាស្យូមក៏សំខាន់សម្រាប់សុខភាពតម្រងនោមល្អប្រសើរផងដែរ។ ដូច្នេះដើម្បីជៀសផុតពីហានិភ័យនៃជំងឺតម្រងនោម ចូរទទួលទានចេកអោយបានយ៉ាងហោចណាស់ពី ៤ ទៅ ៦ ដងក្នុងមួយសប្តាហ៍។
៧. ព្យាបាលជំងឺហឺត
នោះក៏ព្រោះតែចេក គឺមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលនឹងជួយកាត់បន្ថយអាការៈនៃជំងឺហឺតបានយ៉ាងប្រសើរសម្រួលដល់ការដកដង្ហើម។
៨. ជួយអោយស្រកទម្ងន់
ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់។ លើសពីនេះទៅទៀតផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិ
សសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង។
៩. សុខភាពស្បែក
មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន C និងវីតាមីន B6 ដែលចាំបាច់ក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ក្នុងករណីខ្លះគឺស្បែកស្ងួតបណ្ដាលមកពីកង្វះនៃជាតិប៉ូតាស្យូម។ ដូច្នេះព្យាយាមរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អ្នកក៏អាចកិនសាច់ចេកអោយក្លាយជាម៉ដ្ឋខាប់រួចលាបវាលើមុខ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
១០. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ផ្លែចេកក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារកោសិកានិង DNA ពីការបំផ្លាញនៃរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត ចេកក៏ជាប្រភពដ៏ល្អ
បំផុតមួយនៃជាតិសសៃដែលអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ៕
ត្រួតពិនិត្យដោយ www.health.com.kh