កម្ពុជា​អាច​ជួប​ការលំបាក សម្រាប់​ការប្រកួត AFF U18 Championship នៅ​វៀតណាម​
កីឡាជាតិ
ជាតិ
កម្ពុជា​អាច​ជួប​ការលំបាក សម្រាប់​ការប្រកួត AFF U18 Championship នៅ​វៀតណាម​
21, Jul 2019 , 8:59 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​ទាំង​២៨​រូប ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១ សម្រាប់​ត្រៀម​ការប្រកួត AFF U18 Championship 2019 នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ សម្រាប់​ការប្រកួត​នេះដែរ U18 កម្ពុជា​អាច​ប្រឈម​ការលំបាក​ខ្លាំង ដ្បិត​ពួកគេ​ស្ថិតនៅក្នុង​ពូ​ល ដែល​សម្បូរ​ដោយ​ជើង​ខ្លាំង​។​

 
​ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​មុត​ស្រួច សៀង ច​ន្ធា ដែល​រកបាន​មួយ​គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ World Cup ដំណាក់កាល​បឋម​ជាមួយ​ប៉ា​គី​ស្ថាន និង​ខ្សែការពារ​របស់​បឹងកេត សឿត ណា​វ៉ា រួមជាមួយ​យុវជន​វិសាខា អាត អូន​តូច ស្ថិតក្នុង​ចំណោម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ទាំង​២៨​រូប ដើម្បី​ត្រៀម​ប្រកួត AFF U18 Championship ២០១៩​។ ការប្រកួត​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៦-១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​
 
​បញ្ជី​ឈ្មោះ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្ហា​ញ​កាលពី​ថ្ងៃទី​៨ កក្កដា នឹង​មានការ​ជម្រុះ​សមាជិក​ចេញ​មួយចំនួន ដ្បិត​នេះ​គ្រាន់តែ​ជា​បញ្ជី​ឈ្មោះ​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១​តែប៉ុណ្ណោះ​។ បើតាម​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់ កីឡាករ​៥​រូប​ក្នុងចំណោម​២៨​រូប នឹងត្រូវ​ជម្រុះ​ចេញពី​បញ្ជី​ឈ្មោះ​។ 
 
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា អាច​ជួប​ការលំបាក​ខ្លាំង​សម្រាប់​ការប្រកួត​នេះ ដ្បិត​ដៃគូ​ពួកគេ​សុទ្ធ​តែមាន​សមត្ថ​ភាពខ្លាំង​។ U18 កម្ពុជា​ស្ថិតនៅ​ពូ​ល B ជា​ម្ចាស់ផ្ទះ​វៀតណាម ថៃ អូស្ត្រាលី ម៉ាឡេស៊ី និង​សិង្ហ​បុរី ខណៈ​ពូ​ល A មាន​មី​យ៉ាន់​ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​។ សម្រាប់​ការប្រកួត​កន្លងមក​ក​ម្ពុ​ជា​មិនដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះឡើយ​។ 
 
​កីឡាករ​ទាំង​២៨​រូប​រួមមាន ប៊ុនធឿន ប៊ុន​ណា​រ៉ុង​, ជា សុខ​ម៉េង​, ជូ ស៊ី​នទី​, ជុង មករា​, អ៊ា​ន ពិសី​, ក​យ សា​លីម​, អ៊ឹម វី​នុ​ន​, រី លាភ​ផេង​, សៅ វ៉ៃ​ហ្វី​, សៀង ច​ន្ធា​, ថា ច័ន្ទ​ឬ​ទ្ធី​, ទួត សារ៉ូ​ត​, ធី លៀង​, អាត អូន​តូច​, ញឹម លី​ហួរ​, ស រតនា​, ទូច គឹម​ឆាយ​, វីរៈ ដា​រ៉ា​, វុ​ធ តុលា​, សឿត ណា​វ៉ា​, លី ម៉ា​ឯល​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, មិ​ត សា​ម៉ើ​យ​, ទូច ណា​ឃីម​, សៀន សុ​ភ័​ក្ត្រា​, លឹម ពិសុទ្ធ និង មិន រតនៈ​៕      
 
  
 

Tag:
 បាល់ទាត់​
  FFC
  AFF U18 Championship
© រក្សាសិទ្ធិដោយ thmeythmey.com