ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន Reitman របស់កាណាដា នឹងបង្កើនការទិញសម្លៀកបំពាក់ពីកម្ពុជាដល់តម្លៃ ៩១លានដុល្លារ
× ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាក្រុមហ៊ុន Reitman's Global Sourcing on Garment របស់កាណាដា គ្រោងនឹងបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារអាមេរិក នាឆ្នាំ២០១៩-២០២០។
ការបង្កើនការទិញផលិតផលកាត់ដេរនេះ ត្រូវបានអះអាងក្នុងជំនួបរវាង លោក ឱក ប៊ុង រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម និងលោកហ្គារី រ៉ូស (Gary Ross) ប្រធានក្រុមហ៊ុន Reitman កាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា ក្រុមហ៊ុន Reitman ជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំរបស់កាណាដា ដែលបានធ្វើពាណិជ្ជកម្មជាមួយឧស្សាហកម្មកាត់ដេរកម្ពុជាតាំងពីឆ្នាំ២០០២ ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានទិញផលិតផលនេះក្នុងតម្លៃជាង ៦៦លានដុល្លារ។
បើតាមរបាយការណ៍របស់ធនាគារជាតិ ក្នុងឆ្នាំ ២០១៨ កន្លងមក កម្ពុជាបាននាំចេញផលិតផលក្នុងវិស័យកាត់ដេរក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ ដែលកើនឡើង ២៤ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com