ពីនេះ ពីនោះ
«​សាក់ ស័ក និង សក្តិ​» មានន័យ​ខុសគ្នា​បែបណា​?
22, Jul 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះ​ជាមាន​សំឡេង​ដូចគ្នា​ក្តី តែ​ពាក្យ​ទាំង​ប៉ុន្មាន​នេះ សុទ្ធតែ​មានន័យ​ខុសគ្នា​។

 
​វចនានុក្រម​របស់​ស​ម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា ពាក្យ «​សាក់​» ជា​ក្បាច់ក្បូរ ឬ​រូប​, យ័ន្ត​, អក្សរ​ដែល​ចាក់​នឹង​ម្ជុល ឬ​ដែក​ស្រួច បញ្ចូល​ទឹកខ្មៅ ឬ​ទឹក​ក្រហម​ដិត​ជាប់​នៅក្នុង​សាច់​។ បុរស​នុ៎ះ​មាន​សាក់​រូប​ខ្លា​នៅ​នឹង​ខ្នង​របស់គាត់​។​
 
«​ស័ក​»  សម្គាល់​លើ កាល​, សម័យ​, យុគ ការរាប់​លំដាប់​ឆ្នាំ​។ ខ្មែរ​ប្រើពាក្យ​នេះ ចំពោះតែ​ការរាប់​លំដាប់​ឆ្នាំ តាំងពី​ស័ក​ទី​១ ដល់ទី​១០ ត្រឡប់មក​រាប់​ពី​ស័ក​ទី​១ វិញ​គឺ​រាប់​ថា ឯកស័ក​, ទោស័ក​, ត្រី​ស័ក​, ចត្វា​ស័ក​, ឆស័ក​, សប្តស័ក​, អដ្ឋស័ក​, នព្វស័ក​, សំរឹទ្ធ​ស័ក​, ដូចជា​ឆ្នាំថោះ​ឯកស័ក​។​ល​។​
 
​ចំណែក​«​សក្តិ ឬ​ស័ក្តិ​» ជា​អំណាច​, សេចក្តី​អង់អាច ក្លាហាន​, កម្លាំង​, ព្យាយាម​, រឹងប៉ឹង​, ខ្លាំងពូកែ​, សេចក្តី​ធន់​, ការ​ប៉ិន​ធន់​ទ្រាំ​។ ស័ក្តិយស (​អំណាច និង​បរិវារ​), ស័ក្តិសម (​សម​ដោយ​អំណាច​)៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com