ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កាលណា​អ្នកមាន​ទម្លាប់​បែបនេះ​ក្នុង​ជីវិត​ច្រើន អ្នកនឹង​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ណាស់​
14, Aug 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាងគេ​នៅ​សហរដ្ឋអាមេរិក ហើយ​វា​ក៏​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់គ្នា​ដែរ​។ អ្នក​ដែល​ហាត់ប្រាណ​រាល់ថ្ងៃ ឬ​មាន​ទម្ងន់​រាងកាយ​ល្អ​ហើយក៏​អាច​នឹង​កើត​ជំងឺ​នេះ​បានដែរ​បើសិនជា​ពួកគេ​មាន​ទម្លាប់​មិនល្អ​។

 


តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?
 
​ញ៉ាំ​មិន​ទៀងពេល​វេលា​
 
​អ្នក​ដែលមាន​ទម្លាប់​ញ៉ាំ​អាហារ​ត្រឹមត្រូវ គឺ​ញ៉ាំ​បី​ពេល​ក្នុង​មួយថ្ងៃ  និង​ញ៉ាំ​អាហារសម្រន់​ម្តង ឬ​ពីរដង​តិចតួច​។ ចំពោះ​អ្នក​ដែល​ឧស្សាហ៍​មិន​ញ៉ាំ​អាហារ​មួយពេល និង​ញ៉ាំ​អាហារ​តាមចិត្ត​នឹកឃើញ​ច្រើន​ពិតជា​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ណាស់​។ 
 
​ញ៉ាំ​ប្រូតេអ៊ីន​ច្រើនពេក​
 
​ប្រូតេអ៊ីន​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ចិញ្ចឹម​កោសិកា និង​ផ្តល់​សុខភាព​។ សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​សាច់ ការ​ញ៉ាំ​សាច់​ពីរដង​ក្នុង​មួយ​សប្តាហ៍​ត្រូវបាន​ចាត់ទុកថា​ច្រើន​បំផុត​ហើយ តែបើ​ញ៉ាំ​រាល់ថ្ងៃ​វិញ​គឺ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​ណាស់​។ តែ​អ្នក​អាច​ប្តូរ​មក​ញ៉ាំ​ត្រី និង​បន្លែ​ឲ្យ​បាន​ច្រើន​វិញ​។ 
 
​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​
 
​អ្នក​ដែល​តែងតែ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​គឺ​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ណាស់​។ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​អាចជួយ​រាងកាយ​ធ្វើការ​កាន់តែ​ល្អ ព្រមទាំង​សម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់​តែមាន​ស្ថេរភាព​ទៀត​។ ការ​រងចាំ​រហូតដល់​ញ៉ាំ​អាហារ​ថ្ងៃត្រង់​តែ​ម្តងនោះ​វា​ពិតជា​ធ្វើ​ឲ្យ​អាំង​ស៊ុយ​លីន​ធ្វើ​ការមិន​បានល្អ និង​កើត​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​ស្រួល​។ 
 
​របៀបរបប​នៃ​ការ​គេង​
 
​បើសិនជា​នរណាម្នាក់​ដែលមាន​របៀបរបប​នៃ​ការ​គេង​មិន​ទៀងទាត់ ឬ​ធ្វើការ​រវល់​ច្រើន​នោះ ពួកគេ​ពិតជា​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ណាស់​។ នេះ​ដោយសារតែ​ពួកគេ​អាចមាន​ទម្លាប់​នៃ​ការ​ញ៉ាំ​មិន​ទៀងទាត់ ផ្លាស់ប្តូរ​របៀប​នៃ​ការ​គេង និង​រាងកាយ​ធ្វើការ​កាន់តែ​យឺត​។ ដូច្នេះ​មនុស្ស​យើង​គួរតែ​ធ្វើយ៉ាងណា​គេង​ឲ្យ​បាន​ទៀងទាត់​គឺ ៨ ទៅ​១០​ម៉ោង​ក្នុង​មួយថ្ងៃ និង​ញ៉ាំ​អាហារ​ទៀងទាត់​ដែរ​។ 
 
​កង្វះ​លំ​ហាត់ប្រាណ​រាងកាយ​
 
​ការឡើង​ទម្ងន់​គឺជា​បញ្ហា​ដ៏​ធំ​មួយ​របស់​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។ អ្នក​ដែល​ធាត់​ច្រើនជាង​១០​គីឡូក្រាម​ក្នុង​មួយឆ្នាំ អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​រហូតដល់ ៥០​ភាគរយ​ឯណោះ​។ ដូច្នេះ​ដើម្បី​ឡើង​ទម្ងន់​បាន អ្នក​គួរតែ​ចំណាយ​ពេលវេលា​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ដូចជា ការរត់ ដើរ ឬ​ជិះ​កង់​។ 
 
​ស្ត្រេ​ស​
 
​កម្រិត​ជាតិ​ស្ករ​អាច​នឹង​កើនឡើង​បើសិនជា​រាងកាយ​ស្ថិតក្នុង​ស្ថានភាព​តានតឹង​ពេក​។ ការសិក្សា​បានបង្ហាញ​ថា អ្នក​ដែល​រស់នៅក្នុង​របៀបរ​ស់​នៅ​ស្ត្រេ​ស​ពេក​គឺ​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ណាស់ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ទេ តែ​ក៏​អាច​នាំ​ឲ្យ​ញ៉ាំ​អាហារ​ច្រើន និង​រស់នៅ​បែប​មិន​ផ្តល់​សុខភាព​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com