ជាតិ
ព្រំដែន
កម្ពុជា-វៀតណាម បោះបង្គោលព្រំដែនបាន៨៤ភាគរយហើយ និងប្តេជ្ញាពន្លឿនឲ្យឆាប់ចប់ សកម្មភាពបោះបង្គោលតាមព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី )
× មកដល់ពេលនេះ ការងារខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន៨៥ភាគរយហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយក្រោយពីលោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ចប់កិច្ចប្រជុំនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាមលើកទី៨។
កម្ពុជា-វៀតណាម ជឿជាក់ថា ឯកសារពាក់ព័ន្ធផ្លូវច្បាប់ ដើម្បីទទួលស្គាល់សមិទ្ធផលទាំងនេះ នឹងត្រូវរៀបចំឲ្យរួចរាល់សម្រាប់ចុះហត្ថលេខា ក្នុងអំឡុងឆ្នាំ២០១៩នេះ។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ដូច្នេះថា៖«ភាគីទាំងពីរ បានប្តេជ្ញាជាថ្មីថា ខិតខំពន្លឿនការរកដំណោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់១៦ភាគរយ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនតាមកេរ្តិ៍តំណែលមិនកែប្រែ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា មិនអាចសន្និដ្ឋានបានទេថា ការងារព្រំដែនកម្ពុជា-វៀតណាម ដែលនៅសេសសល់ទាំងប៉ុន្មាន នឹងត្រូវបញ្ចប់នៅពេលណា។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដូច្នេះថា៖«យើងត្រូវចរចាគ្នា។ បើយើងមិនព្រមត្រង់ចំណុចណា គឺត្រូវចរចាទៀត ហើយគេ ក៏អាចមិនយល់ព្រមដែរ។ អ៊ីចឹងមិនអាចកំណត់ថាចប់ពេលណាទេ»។
ប្រធានគណៈកម្មាធិការព្រំដែនរូបនេះ អះអាងថា ឧបសគ្គធំមួយ ដែលធ្វើឲ្យកម្ពុជា-វៀតណាម លំបាកក្នុងការសម្រេចកិច្ចការព្រំដែន គឺបញ្ហាច្បាប់អន្តរជាតិ។ លោក បកស្រាយ មុននឹងភាគីទាំងពីរ យល់ព្រមជាមួយគ្នាលើចំណុចណាមួយ គឺត្រូវស្រប និងធ្វើទៅតាមច្បាប់អន្តរជាតិ៕
Tag:
កម្ពុជា-វៀតណាម
ព្រំដែន
វ៉ា គឹមហុង
© រក្សាសិទ្ធិដោយ thmeythmey.com