ជាតិ
បាក់ឌុប
វីដេអូ
បាក់ឌុប៖ គ្រូជាអ្នកផ្តល់គន្លឹះ តែសិស្សត្រូវធ្វើលំហាត់ឲ្យបានច្រើន ទើបជោគជ័យ!
×
ភ្នំពេញ៖ បទពិសោធបង្រៀនមុខវិជ្ជាគីមីវិទ្យាជាង ២០ឆ្នាំ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សាស្ត្រាចារ្យ សេង សុខឃាង ផ្តល់គន្លឹះដល់សិស្សដែលត្រៀមខ្លួនប្រឡងបាក់ឌុបនៅខែសីហាខាងមុខនេះ ថា សិស្សត្រូវខំរៀនដោយធ្វើលំហាត់បន្ថែមនៅផ្ទះ និងបែងចែកកាលវិភាគរៀនរៀនគ្រប់មុខវិទ្យា។ «ភាពជោគជ័យរបស់សិស្ស គឺការធ្វើលំហាត់ដោយខ្លួនឯងឲ្យបានច្រើន»។ នេះជាការអះអាងរបស់សាស្ត្រាចារ្យ ឯកទេសគីមីវិទ្យា សុខឃាង ដែល ជំរុញឲ្យសិស្សរៀនធ្វើលំហាត់សារឡើងវិញ រួចផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយដែលគ្រូបានបង្រៀន ដើម្បីពង្រឹងសមត្ថភាពបន្ថែម។
សូមទស្សនាបទសម្ភាសខ្លី ដូចខាងក្រោម៖
លោកសាស្ត្រាចារ្យគីមីវិទ្យារូបនេះ បញ្ជាក់ថា ចំពោះវិញ្ញាសាគីមី ដែលធ្លាប់ប្រឡងចេញញឹកញាប់ មានដូចជា មេរៀនទំហំភាគល្អិត, អង្គធាតុប្រតិករ, កត្តាកំហាប់, កត្តាសីតុណ្ហភាព និងល្បឿនជាដើម។ សាស្ត្រាចារ្យ សេង សុខឃាង លើកទឹកចិត្តឲ្យសិស្សយកមេរៀន ដែលបានរៀនជាមួយគ្រូទៅអនុវត្តនៅផ្ទះ និងត្រឡប់មកសួរគ្រូវិញ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់។
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែសីហា ២០១៩ខាងមុខនេះ ដោយមានបេក្ខជនដាក់ពាក្យប្រឡងសរុប ១១៩, ២១៧នាក់។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវបានបែងចែកជា ២ គឺសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម៕
Tag:
បាក់ឌុប
គីមីវិទ្យា
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com