អស់​បារម្ភ​! Vito Tourer 116 CDI ជួយ​ឲ្យ​ការធ្វើដំណើរ​លក្ខណៈ​គ្រួសារ​លោកអ្នក​កាន់តែ​ងាយស្រួល​
ជាតិ
រថយន្ត
អស់​បារម្ភ​! Vito Tourer 116 CDI ជួយ​ឲ្យ​ការធ្វើដំណើរ​លក្ខណៈ​គ្រួសារ​លោកអ្នក​កាន់តែ​ងាយស្រួល​
22, Jul 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Star Auto Cambodia សូម​ណែនាំ​រថយន្ត Mercedes-Benz មួយ​ប្រភេទ ដែល​ស័ក្តិសម​ជាទីបំផុត​សម្រាប់​លោកអ្នក ដែលមាន​សមាជិកគ្រួសា​រ​ច្រើន ចាប់ពី​៧​នាក់ ដល់​១១​នាក់ នោះ​គឺ Vito Tourer116 CDI​។

 
Mercedes-Benz Vito Tourer116 CDI ត្រូវបាន​រចនា​ឡើង​យ៉ាង​ទូលាយ មាន​កៅអី​ដល់​ទៅ​៣​ជួរ ប្រកបដោយ​ផាសុកភាព​សម្រាប់​សមាជិក​គ្រួសារ​របស់លោក​អ្នក​អង្គុយ​។ នៅ​ផ្នែក​ខាងក្រោយ​ក៏មាន​ភាព​ទូលាយ​ដែល​អាចដាក់​អីវ៉ាន់​បាន​ច្រើន​ផងដែរ​។ 


 
Mercedes-Benz Vito Tourer116 CDI ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ា​សូត ដែលមាន​កម្លាំង​ស្ទុះ ខ្លាំង ហើយ​អ្នកបើកបរ​អាច​បើក​ដោយ​ទំនុកចិត្ត​មិន​ថា​ផ្លូវ​ឆ្ងាយ ឬ​ជិត​នោះទេ​។ បើទោះជា​បើកបរ​នៅលើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​យ៉ាងណាក៏ដោយ ក៏​មិនមាន​ភាព​នឿយហត់​ដែរ ដោយសារ​គ្រប់​រថយន្ត Mercedes-Benz បាន​បំពាក់​ជាស្រេច​នូវ​បច្ចេកវិទ្យា​ទំនើប ដូចជា​ប្រព័ន្ធ​ទប់​លំនឹង​មិន​ឲ្យ​រថយន្ត​ឃ្លេងឃ្លោង​នៅពេល​បើកបរ​ក្នុង​ល្បឿន​លឿន​ជាដើម​។  
 
​អ្វី​កាន់តែ​ពិសេស​នោះ គឺ​រថយន្ត Mercedes-Benz Vito Tourer116 CDI ស៊ី​ម៉ា​ស៊ូ​ត​ត្រឹមតែ​៥​លីត្រ​ប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។ អ្នកបើកបរ​គ្រប់រូប តែង​គ្រវីក្បាល​គ្រប់គ្នា ទៅនឹង​សមត្ថភាព​ម៉ាស៊ីន​ដែល​ស៊ី​ម៉ា​ស៊ូ​ត​តិច​បំផុត​មិនគួរ​ឲ្យ​ជឿ​បែបនេះ​។ ជាមួយនឹង​ការ រចនា​យ៉ាង​យកចិត្តទុកដាក់ និង​ផ្ចិតផ្ចង់​នោះ ក៏បាន​ធ្វើ​ឲ្យ​រថយន្ត Vito Tourer116 CDI  មាន​រួប​រាង​សង្ហា និង​ទាក់ទាញ​ពី​ជ្រុង​ផងដែរ​។ ស្រស់ស្អាត ទាក់ចិត្ត ទាក់ភ្នែក​តែម្តង​!​។ 


 
​ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​លម្អិត ពី​លក្ខណៈពិសេសៗ​ជាច្រើន​ទៀត របស់ Vito Tourer116 CDI សូម​អញ្ជើញ​ទៅ​សាល​តាំង​បង្ហាញ​រថយន្ត​Mercedes-Benz ដែល​ស្ថិតនៅ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១៧ ២៣១ ៤៨៨ ឬ​០២៣ ២៣១ ៤៨៨៕














 

© រក្សាសិទ្ធិដោយ thmeythmey.com