ជាតិ
រថយន្ត
សេដ្ឋកិច្ច
កម្ពុជា​បាន​នាំចូល​គ្រឿងបន្លាស់​ពី​ឥណ្ឌូណេស៊ី ជាង​៧​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨
22, Jul 2019 , 9:19 pm        
រូបភាព
កម្ពុជា និងឥណ្ឌូណេស៊ី រៀបចំពិព័រណ៌ពាណិជ្ជកម្ម​នៅ​សៀមរាប​ កាលពី​ថ្ងៃទី​១៩ ខែកក្កដា។ រូបថត ក្រសួងព័ត៌មាន
កម្ពុជា និងឥណ្ឌូណេស៊ី រៀបចំពិព័រណ៌ពាណិជ្ជកម្ម​នៅ​សៀមរាប​ កាលពី​ថ្ងៃទី​១៩ ខែកក្កដា។ រូបថត ក្រសួងព័ត៌មាន
ដោយ:
​ភ្នំពេញ​៖  ក្នុង​ឆ្នាំ​២០១៨​កន្លងមក ឥណ្ឌូណេស៊ី​បាន​នាំ​ផលិតផល​សម្រាប់​ឧស្សាហកម្ម​ទោចក្រយាន ទំហំ ៧,១៩ លាន​ដុល្លារ​។ នេះ​ជា​ផលិតផល​បំណែក និង​គ្រឿងបន្លាស់ ដែលមាន​ដូចជា លី​ប តួ ដៃ ចង្កៀង អំ​ព្រី​យ៉ា ជាដើម​។ នេះ​បើតាម​តួលេខ​ដែល​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម នាឱកាស​ដែល​ប្រទេស​ទាំងពីរ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូណេស៊ី​ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​១៩​ខែកក្កដា​។​


 
​ផលិតផល​ក្នុង​ឧស្សាហកម្ម​ទោចក្រយាន​ខាងលើនេះ គឺជា​ប្រភេទ​ទំនិញ​មួយ ក្នុងចំណោម​ប្រភេទ​ទំនិញ​ផ្សេងៗ ដែល​ត្រូវ​ជួញដូរ​ក្នុង​ទំនាក់ទំនង​សកម្មភាព​ណិ​ជ្ជ​កម្ម​ទ្វេរ​ភាគី​កម្ពុជា​-​ឥណ្ឌូណេស៊ី​។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​សម្រេច​បានជា​ង ៥៥៨ លាន​ដុល្លារ​។ ក្នុងនោះ កម្ពុជា​នាំចូល​ពី​ឥណ្ឌូណេស៊ី ៥២៥ លាន​ដុល្លារ កើនឡើង ៦,៧​ភាគរយ និង​នាំចេញ​វិញ ៣៣​លាន​ដុល្លារ កើនឡើង ១៥,៤​ភាគរយ​។​
 
​ផលិតផល​ដែល​កម្ពុជា​ទិញ​ពី​ឥណ្ឌូណេស៊ី រួមមាន ថ្នាំជក់ ប្រេងឥន្ធនៈ ឧស្ម័ន គ្រឿងយន្ត និង​គ្រឿង​ម៉ាស៊ីន ឱសថ ព្រមទាំង​ម្ហូបអាហារ ជាដើម​។ រីឯ​កម្ពុជា​វិញ​លក់ទំនិញ​ឲ្យ​ឥណ្ឌូណេស៊ី ដូចជា ផលិតផល​បំពេញ​ឲ្យ​ការផលិត​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ប្លា​ស្ទិ​ក​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com