ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ទទួល​ចំណូល​ពី​ព្រៃឈើ​ជាង ៥​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៩
22, Jul 2019 , 11:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​រក​ចំណូល​ពី​វិស័យ​ព្រៃឈើ​ចំនួន​ប្រមាណ ៥​លាន​និង​២​សែន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩ ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​ទី​១ របស់​ក្រសួងកសិកម្ម​។


 
​ក្រសួងកសិកម្ម​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ ចំណូល​ពី​ថ្លៃ​សួយ​សារ​ផល អនុផល​ព្រៃឈើ​សរុប ២០ ៣២៨ ៥២៣ ៩៦៨ រៀល (​ប្រមាណ​៥​លាន​និង​២​ម៉ឺន​ដុល្លារ​) និង ១០៣១២៧,៦៣ ដុល្លារ​»​។​

អត្ថបទទាក់ទង
​បើតាម​របាយការណ៍​ខាងលើនេះ ក្រសួង​បានផ្ដល់​លិខិតបើកផ្លូវ​ដឹកជញ្ជូន​ផល អនុផល​ព្រៃ​ឈើជូន​ក្រុមហ៊ុន និង​អតិថិជន​ចំនួន​៧ និង​អ្នកស្នើសុំ​ចំនួន​៣​នាក់ ដែលមាន​ឈើ​ហ៊ុ​ប ២៨៩៩៣ ម៉ែត្រ​គីប ឈើ​អារ ៨៤៣​ម៉ែត្រ​គីប ឈើប្រណិត ១០៨​ម៉ែត្រ​គីប ឈើ​ជ្រុង ២៧៩០​ម៉ែត្រ​គីប កូនឈើ ១២៤០៩២​ដើម អុស ៣៨៧២៦​ស្ទែរ ជន្លង់ម្រេច ៤០៣​ដើម សសរ​១១​ដើម ធ្យូង ១០៨៨០​គីឡូក្រាម និង​គល់​បេង​៤០៩​គីឡូក្រាម និង​ជ័រទឹក​១៩២​តោន​។​
 
​ចំណូល​ពី​ព្រៃឈើ​ឆមាស​ទី​១​ឆ្នាំនេះ កើនឡើង​ច្រើន បើ​ធៀប​នឹង​តួលេខ​ឆមាស​ទី​១​ឆ្នាំ​២០១៨ ដែលមាន​ត្រឹម​ប្រមាណ ៣,២​លាន​ដុល្លារ (​កើន​៦២,៥​ភាគរយ​)​។ 
 
​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២២​ខែកក្កដា​នេះ​ថា ចំណូល​ពី​ព្រៃឈើ​នេះ បង្ហាញ​ពី​ភាព​វិជ្ជមាន​មួយ​។ លោក​បាន​បញ្ចេញយោបល់​យ៉ាងខ្លី ដូច្នេះ​ថា​៖«​វា​ជា​ចំណុច​វិជ្ជមាន​មួយ បង្ហាញថា​ការប្រមូល​ចំណូល​នេះ​ប្រសើរឡើង​ជាង​មុន​»៕

Tag:
 ព្រៃឈើ​
  ចំណូល​ព្រៃឈើ​
  សួយ​សារ
© រក្សាសិទ្ធិដោយ thmeythmey.com