តើអ្នកចង់រស់នៅមានអាយុវែង និងសប្បាយចិត្តរហូតដែរ? បើសិនជាមែននោះ អ្នកគួរតែលះបង់ទម្លាប់មួយចំនួនដែលវាត្រូវបានគេចាត់ទុកថាធ្វើឲ្យអ្នកមានអាយុខ្លីទៅ។
ខាងក្រោមនេះគឺជាទម្លាប់អាក្រក់មួយចំនួនដែលអាចធ្វើឲ្យអ្នកមានអាយុខ្លីបាន។
អង្គុយយូរ
ខណៈពេលដេលអ្នកកំពុងតែអង្គុយជាញឹកញាប់នៅមុខកុំព្យូទ័រទាំងនៅកន្លែងធ្វើការ ឬមើលទូរទស្សន៍នៅផ្ទះនោះ វាពិតជាអាចធ្វើឲ្យអ្នករីករាយមែន ប៉ុន្តែការដែលរស់នៅបែបនេះហើយគ្មានលំហាត់ប្រាណ អាចបណ្តាលឲ្យមានបញ្ហាសុខភាពច្រើន។ ជាក់ស្តែង ជីវិតរស់នៅបែបស៊ីដេកៗអាចធ្វើឲ្យមនុស្សឆាប់ស្លាប់បាន។
ហាត់ប្រាណខ្លាំងក្លាពេក
បើសិនជាអ្នកគិតថា ការចំណាយពេលវេលាហាត់ប្រាណច្រើនគឺជារឿងដ៏ល្អនោះ អ្នកគួរតែគិតឡើងវិញហើយ។ ការដែលហាត់ប្រាណច្រើនពេក នឹងដាក់សម្ពាធដល់បេះដូង ហើយអាចនឹងមានអាយុខ្លីបានដែរ។
មិនមានទំនាក់ទំនងក្នុងសង្គម
ការទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិនឹងជួយបំបាត់ស្ត្រេស។ ការដែលរស់នៅមានមនុស្សនៅជុំវិញខ្លួនចេះយកចិត្តទុកដាក់ចំពោះអ្នក ហើយអ្នកយកចិត្តទុកដាក់ចំពោះគេវិញនោះ នឹងបង្កើតបានជាអារម្មណ៍សប្បាយចិត្ត និងសេចក្តីស្រឡាញ់ ហើយក៏ជួយឲ្យមានអាយុវែងដែរ។
គេងច្រើនពេក
មនុស្សគ្រប់គ្នាដឹងហើយថា ការគេងមិនបានគ្រប់គ្រាន់ពិតជាមិនល្អចំពោះសុខភាពឡើយ។ តើអ្នកមានដឹងទេថា ការគេងច្រើនពេកមិនគ្រាន់តែមិនល្អចំពោះសុខភាពទេ តែថែមទាំងប៉ះពាល់ដល់ភ្នែកទៀតផង? យកល្អគួរតែគេងត្រឹមតែ ៧ ទៅ៨ម៉ោងក្នុងមួយយប់គឺគ្រប់គ្រាន់ហើយ។
ញ៉ាំអាហារមិនផ្តល់សុខភាពច្រើនពេក
តាមពិត អាហារមិនផ្តល់សុខភាពអាចធ្វើឲ្យសុខភាពចុះខ្សោយបាន។ បើសិនជាអ្នកចូលចិត្តអាហារមានជាតិខ្លាញ់ ឬប្រៃច្រើននោះ អ្នកគួរតែគិតឡើងវិញហើយ។
តែងតែមានអារម្មណ៍ស្មុគស្មាញ
ដូចគេនិយាយថា ការសើចច្រើនគឺជាឱសថព្យាបាលជំងឺដ៏ល្អបំផុត។ គ្រូពេទ្យនិយាយថា ការសើចពិតជាអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន។ តាមរយៈការសើចជាញឹកញាប់វានឹងធ្វើឲ្យដំណើរជីវិតកាន់តែមានភាពងាយស្រួលជាងមុន។
រួមភេទមិនគ្រប់គ្រាន់
នេះគឺជាហេតុផលមួយផ្សេងទៀតដែលថាវាគឺជារឿងដ៏អស្ចារ្យមួយដែលអ្នកត្រូវការធ្វើសកម្មភាពច្រើននៅលើគ្រែ។ អ្នកជំនាញនិយាយថា អត្រានៃការស្លាប់របស់អ្នកមិនបានរួមភេទជាញឹកញាប់ឃើញថាខ្ពស់ជាងអ្នករួមភេទញឹកញាប់រហូតដល់ ៥០ភាគរយឯណោះ។ ដូច្នេះបើសិនជាអ្នកចង់មានអាយុវែង និងជីវិតសប្បាយរីករាយនោះ អ្នកគួរតែរួមភេទឲ្យបានញឹកញាប់។
មិនមានការងារធ្វើ
តាមការសិក្សាបានឲ្យដឹងថា ការប្រឈមនឹងការឆាប់ស្លាប់នឹងកើនឡើងប្រហែល ៦៣ភាគរយបើសិនជាអ្នកមិនអាចស្វែងរកការងារធ្វើបាន៕
ត្រួតពិនិត្យដោយ www.health.com.kh